យុវជនម្នាក់សង្ស័យបែកថ្នាំយកកាំបិតនិងដំបងដើកាប់បំផ្លាញម៉ូតូអ្នកដំណើផ្អើលពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវគេសង្ស័យថាបែកថ្នាំហើយបានយកកាំបិតនិងដំបងដេញកាប់គេឯងផ្អើលពេញផ្លូវនិងកាប់ម៉ូតូអោយខូចខាតចំនួន២គ្រឿង។ ករណីនេះបានកើតឡើងកាលពីម៉ោង៤និង៤០នាទីរសៀលថ្ងៃទី៥ខែសីហាឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតរូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកឃ្លៀកព័ណសពាក់ស្លាកលេខភ្នំពេញ1FJ0469ជិះឌុបគ្នាពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញយុវជនបែកថ្នាំខាងលើដៃកាន់កាំបិតនិងដំបងដើមកសំដៅពេលនោះជនរងគ្រោះក៍រត់ចេញពីម៉ូតូទាំងភ័យខ្លាចពេលនោះយុវជនដែលគេសង្ស័យថាបែកថ្នាំនោះបានយកកាំបិតកាប់ម៉ូតូបណ្តាលអោយរងការខូចខាត។និងម៉ូតូ១គ្រឿងទៀតម៉ាកសងបិុចព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1BN9142 រងការខូចខាតតិចទូច។

សមត្ថកិច្ចប្រាប់ថាយុវជនបែកថ្នាំខាងលើឈ្មោះ ច៉ូវ អាយុប្រហែល២៣ឆ្នាំ ស្នាក់នៅម្តុំកន្លែងកើតហេតុខាងលើ។
អ្នកភូមិដែលធ្លាប់ស្គាល់បានអោយដឹងថាយុវជនខាងលើធ្លាប់សមត្ថកិច្ចចាប់យកទៅមណ្ឌកកែប្រែច្រើនដងដែហើយដែដោយម្តាយបង្កើតរបស់គេបានស្លាប់បាត់ទៅហើតចំណែកឱពុកមានប្រពន្ធចុងហើយក៍មានសតិមិនល្អដែរ។

បច្ចុប្បន្នយុវជនបែកថ្នាំខាងលើកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតាមបណ្តឹងម្ចាស់ម៉ូតូ៕
ដោយ៖ តុង សីហា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print