វិភាគនយោបាយអន្តរជាតិ៖ «ព្រឹត្តិការណ៍សំខាន់ៗនៅលើពិភពលោក ក្នុងសប្តាហ៍ទីមួយដើមខែសីហា ២០១៨នេះ»

ចែករំលែក៖

    ក្នុងសប្តាហ៍ទី១ដើមខែសីហា នេះ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើន បានកើតឡើងនៅជុំវិញ ពិភពលោក  ក្នុងនោះព្រឹត្តិការណ៍ដែលចាប់អារម្ភបំផុត គឺមានពាក់ព័ន្ធនិងមហាអំណាចទីមួយអាមេរិកទាំងអស់ ក្នុងនោះមានការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ូអេឡា ដោយរដ្ឋាភិបាលវេណេហ្ស៊ូអេឡាចោទប្រកាន់អាមេរិកជាអ្នកនៅពីក្រោយ ការអនុម័ត ដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេសអីរ៉ង …។ 

    ក្រៅពីនេះក៏មានគ្រោះធម្មជាតិ ជាច្រើនបានកើតឡើង ក្នុងនោះមានទាំងគ្រោះរញ្ជួយដីនៅតំបន់អាស៊ានសម្លាប់មនុស្សជាច្រើនផងដែរ។

     ខាងក្រោមនេះជាព្រឹត្តិការណ៍ដែលចាប់អារម្មណ៍បំផុតក្នុងមួយសប្តាហ៍ដើមខែសីហា៖

      ទី១-ការធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ូអេឡាមិនបានសម្រេច

ក្រោយការធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ូអេឡា កាលពីថ្ងៃទី ៤ខែសីហា មិនបានសម្រេច ដោយភេរវករបានប្រើប្រាស់យន្តហោះដ្រូនផ្ទុករំសែវផ្ទះ សម្តៅទៅលើប្រធានាធិបតីដែលកំពុងថ្លែងសន្តកថា តែត្រូវបានកម្លាំងទាហានការពារបាញ់កំទេចចោល ។

     នៅពេលនេះពលរដ្ឋ វេណេស៊ូអេឡា បាននាំគ្នាដង្ហែរក្បួនបាតុកម្ម នៅទីក្រុង ការ៉ាកាស ដើម្បីបង្ហញពីការគាំទ្រ ដល់ប្រធានាធិបតី  នឹងបង្ហាញឲ្យសត្រូវ វេណេស៊ូអេឡាដឹងថា ពលរដ្ឋប្រទេសនេះគាំទ្រដល់ប្រធានាធិបតីស្របច្បាប់កើតចេញពីការបោះឆ្នោត។

ពលរដ្ឋដែលចូលរួមដង្ហែរក្បួនបាតុកម្មគាំទ្រ បានបញ្ជាក់ថា «យើងទាំងអស់គ្នាគាំទ្រទាំងស្រុង ដល់រដ្ឋាភិបាល នឹងប្រឆាំង រាល់ការជ្រៀតជ្រែកណាមួយពីបរទេស បង្ករឲ្យវេណេស៊ូអេឡាធ្លាក់ក្នុងស្ថានភាព អសន្តិសុខ ។ យើងប្រឆាំង និងសកម្មភាពប៉ុនប៉ងធ្វើឃាតប្រធានាធិបតីរបស់យើង។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ វេណេស៊ូអេឡា លោក Tarek Saab បញ្ជាក់ថា៖ នឹងប្រើប្រាស់ ផ្លូវច្បាប់ ដើម្បីបញ្ជូនអ្នកនៅពីក្រោយ មកទទួលទោសនៅមុខច្បាប់។ 

  ប្រធានាធិបតីម៉ាឌូរ៉ូ បានចោទប្រកាន់បរទេសនៅពីក្រោយការប៉ុនប៉ងធ្វើឃាតលោក  បើទោះបីក្រុមប្រឆាំង បានចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួនក្តី។

 ក្រោយការធ្វើឃាតទៅលើប្រធានាធិបតីវេណេហ្ស៊ុយអេឡា មិនបានសម្រេចប្រទេសនេះក៏បានចោទប្រកាន់ទៅលើ អាមេរិក និងកូឡុំប៊ី ជាអ្នកនៅពីក្រោយ សកម្មភាព ប៉ងធ្វើឃាតខាងលើ ។ តាំង ពីដើមមកអាមេរិកបានប្រឆាំង ដោយបើកចំហទៅលើការដឹកនាំរបស់លោកម៉ាឌូរ៉ូ ប៉ុន្តែ ការបោះឆ្នោតកន្លងមក លោកបន្តជាប់ឆ្នោតទៀតធ្វើឲ្យអាមេរិកកាន់តែខឹងសម្បា ដោយមិនអាចផ្លាស់ប្តូររបបដឹកនាំក្នុងប្រទេសនេះបាន។

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានឲ្យដឹងថា៖ រូបលោករួចផុតជីវិតពីការប៉ងធ្វើឃាត តាមរយៈការប្រើប្រាស់ឧបករណ៍ដ្រូនបំពាក់គ្រឿងផ្ទុះ នៅក្នុងពីធីព្យុហយាត្រានាចុងសប្តាហ៍នេះ គឺដោយសារតែ គុណព្រះជាម្ចាស់ ព្រមទាំងប្រជាជននិង កងកម្លាំងប្រដាប់អាវុធនៃប្រទេសរបស់លោកផ្ទាល់ ហើយលោកបានចោទកូឡុំប៊ីនិងសហរដ្ឋអាមេរិកថា ជាក្រុមនៅពីក្រោយខ្នងនៃអំពើស្តាំនិយមចង់យកជីវិតរបស់លោក។

 

   ទី២-អង្គការសហប្រជាជាតិ និងអឺរ៉ុប ជម្រុញបន្តរក្សាកិច្ចព្រមព្រៀងបរមាណូអីរ៉ង់

អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបនៅថ្ងៃ៧ខែសីហា បានបង្ហាញការសោកស្ដាយចំពោះគំរោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ប្រឆាំងនឹង អ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក ហើយថាប្រទេសជាហត្ថលេខីដទៃទៀត នឹងធ្វើការរួមគ្នាដើម្បីរក្សាបណ្ដាញទំនាក់ទំនងហិរញ្ញវត្ថុ ជាមួយទីក្រុងតេហេរ៉ង់។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ការិយាល័យកិច្ចការបរទេសសហភាពអឺរ៉ុប បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «ប្រទេស ដែលនៅបន្តតែជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ (JCPOA) បានប្ដេជ្ញាចិត្តធ្វើការងាររួមគ្នាសំដៅរក្សា បណ្ដាញទំនាក់ទំនងហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់ ក៏ដូចជាបន្តគាំទ្រដល់ការនាំចេញប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ផងដែរ»។

គួរបញ្ជាក់ថា ប្រតិកម្មរបស់សហភាពអឺរ៉ុប ធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃក៍ ប៉ុមប៉េអូ បានឱ្យដឹងថាសហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មប្រឆាំងនឹង អ៊ីរ៉ង់ឡើងវិញ នៅក្នុងសប្ដាហ៍នេះ៕

 

     ទី៣-ទំនាក់ទំនង សាឌីអារ៉ាប៊ីនិងកាណដាតានតឹងខ្លាំងឡើង

    ទំនាក់ទំនងរវាងកាណាដានិងសាឌីអារ៉ាប៊ីតានតឹងខ្លាំងបំផុតមិនធ្លាប់មាន  ដោយប្រទេសទាំងពីរបានផ្អាកទំនាក់ទំនង ស្ទើតែទាំងស្រុង  សម្បីតែជើងហោះហើរក៏ត្រូវផ្អាកផងដែរ ។ មិនតែប៉ុណ្ណោះ សាឌីអារ៉ាប៊ីបានសម្រេច ដកនិស្សិតរបស់ខ្លួនដែលកំពុងតែរៀននៅប្រទេសកាណាដា ជាង១២.០០០នាក់ ចេញពីប្រទេសនេះដោយបញ្ជូនទៅរៀននៅក្នុងប្រទេសផ្សេងទៀត។

រដ្ឋមន្ត្រីការបរទេស កាណាដា លោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) បានអះអាងថា រដ្ឋាភិបាល កាណាដា នឹងមិនផ្លាស់ប្ដូរ គោលជំហរ របស់ខ្លួនឡើយ ប្រឈមមុខ នឹងជម្លោះការទូត ជា មួយមហាសេដ្ឋីប្រេង អារ៉ាប៊ីសាអូឌីត ខណៈដែល ជម្លោះការទូតរបស់ ប្រទេសសេដ្ឋកិច្ច ធំៗទាំងពីរ កាន់តែវិវឌ្ឍន៍ ទៅរកស្ថានភាព អាក្រក់ខ្លាំងឡើង ដែលគ្មាន នរណាធ្លាប់នឹក ស្មានដល់។

ការលើកឡើង ខាងលើរបស់ លោកស្រី Chrystia Freeland ធ្វើឡើង នៅក្នុង សន្និសីទ សារព័ត៌មាន ក្នុងទីក្រុង វែនខោវើ (Vancouver) នៅថ្ងៃ៧ខែសីហា ពោលគឺតែមួយថ្ងៃ ប៉ុណ្ណោះ ក្រោយអារ៉ាប៊ីសាអូឌីត សម្រេចចិត្តបណ្ដេញ អគ្គរដ្ឋទូត កាណាដា ចេញពី ប្រទេស របស់ខ្លួន។

មន្ត្រីជាន់ខ្ពស់ បាននិយាយ នៅថ្ងៃចន្ទថា ប្រទេស អារ៉ាប៊ីសាអ៊ូឌីត គ្រោងនឹងផ្លាស់ ប្តូរនិស្សិតរបស់ខ្លួនចំនួន ១២.០០០នាក់ និងសមាជិកគ្រួសារ របស់ពួកគេចេញពី ប្រទេស កាណាដាទៅបណ្តាប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាមេរិកជាដើម នៅក្នុងសេចក្តីថ្លែង ការណ៍ តវ៉ាចុងក្រោយរបស់កាណាដា។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ បានអោយដឹងថា អនុរដ្ឋមន្រ្តីក្រសួងអប់រំ អារ៉ាប៊ីសាអ៊ូឌីតលោក  Jassir Sulaimanបានប្រាប់ទូរទស្សន៍ Al Ekhbariyaថា «ការផ្លាស់ប្តូរនឹងដំណើរការប្រព្រឹត្តទៅជាមួយនឹង ការពិចារណាខ្ពស់បំផុត នៃផលប្រយោជន៍ទូទៅ និងការអប់រំរបស់និស្សិតនេះ»។

  ទី៤-បាញ់ប្រហារ ជាច្រើនករណីនៅរដ្ឋជីកាហ្គោ ស្លាប់និងរបួសជិត ៥០នាក់

  

      ប៉ូលិស ក្នុងទីក្រុងឈីកាហ្គោ Chicago បានឱ្យដឹងថា មនុស្ស យ៉ាងហោច ណាស់ ០៥នាក់បានស្លាប់ និង៤៤នាក់រងរបួស នៅក្នុងការបាញ់ ប្រហារ ជាច្រើនករណី ដាច់ដោយឡែក ពីគ្នា នៅថ្ងៃអាទិត្យ ទី០៥ ខែសីហា (ពេលវេលា នៅអាមេរិក)។

យោងតាម ប្រធានមន្ត្រីប៉ូលិស ទីក្រុង Chicago លោក ហ្វ្រេដ វ៉ល្លឺ (Fred Waller) ក្នុងរយៈពេល០៣ម៉ោងដំបូង រាប់ចាប់ពីម៉ោង ១៖៣០នាទី រំលងអធ្រាតថ្ងៃអាទិត្យ (ម៉ោងនៅ សហរដ្ឋអាមេរិក) មនុស្ស ៣០នាក់ បានរងរបួស ដោយសារការបាញ់ ប្រហារ ១០ករណី ដាច់ ដោយឡែក ពីគ្នា។ លោក Waller បានបន្ថែមទៀតថា នៅក្នុងការ បាញ់ប្រហារលើក ចុងក្រោយមួយ ខ្មាន់កាំភ្លើង បានបាញ់រះលើ ហ្វូងមនុស្ស ចូលរួមក្នុងពិធីជប់ លៀងមួយ ហើយបានបណ្ដាលឱ្យ មនុស្សជាច្រើននាក់ របួសក្នុងនោះ រួមមានទាំងមនុស្សវ័យ ចំណាស់ ៦២ឆ្នាំ និងក្មេង អាយុ ១១ឆ្នាំផងដែរ។

    ទី៥-ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំនៅកាលីហ្វរញ៉ា

     ភ្លើងឆេះព្រៃដ៏ខ្លាំងក្លា មួយ នៅភាគខាងជើង រដ្ឋកាលីហ្វរញ៉ា នាដើម សប្តាហ៍នេះ បានរីករាលដាល ក្លាយ ជាភ្លើងឆេះព្រៃ ធំ បំផុត ទីពីរ ក្នុងប្រវត្តិសាស្រ្ត ដែលធ្លាប់កើត មានឡើង នៅក្នុងរដ្ឋភាគខាងលិច នេះ របស់ សហរដ្ឋអាមេរិក។

បើតាមអាជ្ញាធរ ពន្លត់អគ្គីភ័យនៃរដ្ឋកាលីហ្វរញ៉ា វាអាចនឹង ចំណាយពេល យ៉ាងហោច ណាស់ ០៩ថ្ងៃទៀត ដើម្បី គ្រប់គ្រង ក៏ដូចជាពន្លត់ បានទាំងស្រុង នូវអគ្គីភ័យ មានឈ្មោះថា មែនដូស៊ីណូ ខុមផ្លិច ហ្វៃអឺ (Mendocino Complex Fire) ដែលបានដុតបំផ្លាញ ផ្ទៃដី ទំហំ ១,១០៧ គីឡូម៉ែត្រក្រឡា ដែលធំជិត ស្មើនឹងទំហំរបស់ ទីក្រុងឡូសអាន់ជែឡែស ទាំងមូល គិតមកត្រឹមដើម សប្តាហ៍នេះ ហើយសរុបមក វាបានបំផ្លិចបំផ្លាញ លំនៅឋាន ចំនួន ៧៥ខ្នង និងបាន បង្ខំឲ្យ ប្រជាជន អាមេរិករាប់ពាន់នាក់ ជម្លៀសខ្លួនចេញទៅកាន់ ទីមានសុវត្ថិភាព។

Mendocino Complex Fire ដែលត្រូវក្រុមភ្នាក់ ងារ ពន្លត់ អគ្គីភ័យទប់ស្កាត់ បានត្រឹម ៣០ភាគរយប៉ុណ្ណោះ នោះ គឺជាភ្លើងឆេះព្រៃ មួយក្នុងចំណោមភ្លើង ឆេះព្រៃធំៗ ទាំង ១៧ ដែលកំពុង កើតមានឡើង នៅ ក្នុង រដ្ឋកាលីហ្វរញ៉ា ដែលបាន បណ្តាលឲ្យ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រកាសអាសន្ន នៅក្នុងរដ្ឋនេះ ហើយបញ្ជាឲ្យ មាន ការទម្លាក់មូលនិធិ សហព័ន្ធ ដើម្បីជួយដល់ កិច្ច ប្រឹងប្រែង ជួយ សង្រ្គោះ និងស្តារឡើងវិញ៕

  ទី៦-រញ្ជួយដីនៅឥណ្ឌូនេស៊ី ស្លាប់កើនឡើងជាបន្តបន្ទាប់

 

        ចំនួនអ្នកស្លាប់ បានកើនដល់៩៨នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ប្រល័យមួយបានវាយប្រហារលើកោះ ទេសចរណ៍ ដ៏ល្បី លុមបុក (Lombok) ស្ថិតនៅភាគ កណ្តាលនៃប្រទេសឥណ្ឌូណេស៊ី កាលពី ថ្ងៃអាទិត្យ។

យោងតាមអាជ្ញាធរ ឥណ្ឌូណេស៊ី មនុស្ស ២៣៦នាក់ទៀតបានរងរបួស ដោយសារតែគ្រោះ រញ្ជួយកម្រិត ៧.០រ៉ិចទ័រនេះ ដែលបាន បំផ្លាញអគារ ផ្ដាច់ចរន្តអគ្គិសនី ហើយវាបានកើត ឡើងតែមួយសប្ដាហ៍ ប៉ុណ្ណោះ ក្រោយគ្រោះ រញ្ជួយដីមួយផ្សេងទៀតបានផ្ដាច់ជីវិត មនុស្ស១៦នាក់ នៅលើកោះ លុមបុក (Lombok) ដដែលនេះ។ លើសពីនេះទៅទៀត ភ្ញៀវទេសចរច្រើន ជាង ២,០០០នាក់ ក៏ត្រូវបានជម្លៀសខ្លួនចេញពីកោះ Gili ស្ថិតនៅក្បែរកោះលុមបុក ទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ។

តាមទីភ្នាក់ងារ ស្ទាបស្ទង់ភូមិសាស្រ្ត អាមេរិក USGS គ្រោះរញ្ជួយផែនដី ខាងលើ មានឥទ្ធិពល ៧.០ រ៉ិចទ័រ និងមានជម្រៅ ១០គីឡូម៉ែត្រ ក្រោមផ្ទៃដី។ អំឡុងប៉ុន្មាន សប្តាហ៍ ចុងក្រោយនេះ គេសង្កេត ឃើញថា ភាគកណ្តាល ប្រទេសឥណ្ឌូណេស៊ី បានទទួលរង គ្រោះពីរញ្ជួយដីយ៉ាង ញឹកញាប់ ដោយកាលពីចុង ខែកក្កដាកន្លងទៅ គ្រោះរញ្ជួយដីមួយ កម្រិត ៦.៤រ៉ិចទ័រ ដែលមាន ជម្រៅត្រឹម ០៧គីឡូ ម៉ែត្រ ប៉ុណ្ណោះនោះ បានវាយប្រហារ លើ កោះទេសចរណ៍នេះ និងបានផ្តាច់ជីវិតមនុស្ស យ៉ាងតិច ១៦នាក់ និងបណ្តាលឲ្យ រ បួស ជាង ១៦០នាក់៕ 

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print