របាំងស្បៃមុងបន្តកើតមាន កំពុងបំផ្លាញធនធានជលផលក្នុងភូមិសាស្ត្រស្រុកជលគិរី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បទល្មើសនេសាទនៅក្នុងភូមិសាស្រ្ត ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា កំពុងតែកើតឡើងយ៉ាងសន្ធឹកសន្ធាប់ នៅក្នុងរដូវបិទនេសាទនេះ ដែលក្រុមជនខិលខួចកំពុងតែធ្វើសកម្មភាពយ៉ាងចាស់ដៃ ដោយពុំខ្លាចញញើតសមត្ថកិច្ចបន្តិចណាសោះ ។

ប្រភពបានឲ្យដឹងថា បទល្មើសនេសាទដាក់របាំងលបលូស្បៃមុងខុសច្បាប់បានកើតឡើងរាប់សិបកន្លែងនៅក្នុងចំណុចព្រែកធំ និងព្រែកអញ្ចាញ ក្នុងភូមិសាស្ត្រភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ។ ក្នុង១ថ្ងៃៗឈ្មួញដែលរកបទល្មើសនេសាទបានប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់(របាំងស្បៃមុង)ហើយបានចាប់យកកូនត្រីក្នុង១ថ្ងៃៗរាប់តោន ដែលករណីនេះ អាជ្ញាធរស្រុក និង នាយសង្កាត់រដ្ឋបាលជលផល នៅមិនទាន់មានវិធានការនៅឡើយនោះទេ ហើយឈ្មួញកាន់តែធ្វើសកម្មភាពខ្លាំងឡើងៗ ។

សកម្មភាពបទល្មើសនេសាទនេះ ត្រូវបានប្រភពបង្ហើបឲ្យដឹងថា ករណីនេះក្រុមជនខិលខួចច្រើនលួចមកចូលធ្វើសកម្មភាពជាចំហរ ដោយពុំខ្លាចសមត្ថកិច្ច ដែលករណីនេះ ត្រូវបានគេសន្និដ្ឋានអាចមកពីក្រុមជនជនខិលខួចធ្វើបទល្មើសនេសាទនេះ ទទួលបានភ្លើងខៀវពីមន្ត្រីជំនាញ និង អាជ្ញាធរ ពិសេសក្រុមសហគមន៍នេសាទ ក៍ថាបាន ទើបបទល្មើសនេសាទអាចកើតឡើងបាន ។

ប្រជាពលរដ្ឋបានសំណូមពរ ឲ្យមន្រ្តីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់បទល្មើសនេសាទក្នុងរដូវបិទនេសាទនេះ បើមិនដូច្នេះទេធនធានជលផលនឹងទទួលនូវវិនាសហិនហោចជាមិនខាន ។

...

ពាក់ព័ន្ធនឹងករណីនេះ បទល្មើសនេសាទនេះ លោកសុង សារឿននាយសង្កាត់ជលផលពាមឆ្កោក ស្រុកជលគិរី មិនអាចទាក់ទងសុំការបំភ្លឺបាននោះទេ នៅរសៀលថ្ងៃទី៦ ខែសីហាឆ្នាំ២០១៨នេះ ៕ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print