ជនមិនស្គាល់មុខជិះម៉ូតូកាន់ពូថៅកាប់លើជនរងគ្រោះរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូកាន់ពូថៅកាប់ទៅលើ ជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ធ្ងរ (ហិង្សាដោយចេតនាមានអាវុធ) កាលពីវេលាម៉ោង០៧នាទីយប់ ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅភូមិដំណាក់ ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ នាង ប្រុស ភេទប្រុស អាយុ២០ ឆ្នាំ ជាសិស្ស រៀននៅវិទ្យាល័យទ្រៀល រស់នៅភូមិព្រិច ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសធ្ងន់ ត្រូវចំថ្គាមខាងឆ្វេង មុតធ្លុះរយះចំនួន០១កន្លែង និងបាក់ឆ្អឺងដងកាំបិតខាងឆ្វេងចំនួន០១កន្លែង និងមានស្មាមស្រាំទៀតផង ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ លោកសង្ឃ ឯរាជធានីភ្នំពេញ។

ក្រោយធ្វើសកម្មភាពជនសង្ស័យមិនស្គាល់មុខបានរត់គេចខ្លួនបាត់តែម្តង សមត្ថកិច្ចកំពុងដំណើរការនីតិវិធីស៊ីបអង្គេតយ៉ាងដុតដៃដុតជើងរហូតមកដល់ពេលនេះ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print