ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​១០​ទៅ​១៥​នាក់​ប្រដាប់​ដោយ​ដាវ​ស៊ាំ​មូ​រ៉ៃ​ កាប់​ប្លន់​យក​ម៉ូតូ​ MSX​ពី​ជន​រង​គ្រោះ​៦​ទៅ​៧​នាក់​ រួច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​វេលា​ម៉ោង​០០​និង​៣០​នាទី​រំ​ល​ល​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​១០​ទៅ​១៥​នាក់​ ប្រដាប់​ដោយ​ដាវ​ស៊ាំ​មូ​រ៉ៃ​កាប់​ប្លន់​យក​ម៉ូតូ​ MSX​ ពីរ​យុវជន​មួយ​ក្រុម​មាន​គ្នា​៦​ទៅ​៧​នាក់​ដែល​ទើបតែ​ចេញពីរ​រត់​តុ​ការ​ បណ្ដាល​ឲ្យ​រង​របួសស្រាល​បី​នាក់​ រួច​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​ ។

image2

​ករណី​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ខាងលើ​នេះ​ កើតឡើង​នៅ​ចំណុច​មុខ​ក្បែរ​ធានា​គារ​ ANZ​ រ៉ូ​យ៉ា​ល់​តាម​បណ្ដោយ​ផ្លូវ​២៧១​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ភិ​ម​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ជា​អ្នក​រត់​តុ​នៅ​ភោ​ជនី​ដ្ឋា​ន​ឡាក់​គី​ស្ទារ​ នៅ​ម្ដុំ​ផ្សារ​ដើម​គរ​ និង​មានស្រុក​កំណើត​ក្នុងភូមិ​អង្គ​សង្គ្រាម​ ឃុំ​ជង្រុក​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។​

​បើ​តាម​សម្ដី​ជន​រង​គ្រោះ​ និង​បក្ខពួក​របស់​គេ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ពួ​គ​គេ​(​ជន​រង​គ្រោះ​)​មាន​គ្នា​៧​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ ទី​១​ ម៉ាក​ហុងដា​ឌ្រី​ម​ ទី​២​ម៉ាក​ហុងដា​គុប​ជ្រុង​ និង​ទី​៣​ម៉ាក​ហង់​ដា​ MSX​ (​ជនសង្ស័យ​យក​ទៅ​)​បាន​ចេញពីរ​រត់​តុ​នៅ​ម្ដុំ​ផ្សារ​ដើម​គ​ ហើយ​នៅ​វេលា​ម៉ោង​១២​ជាង​ ពួ​គ​គេ​បាន​នាំ​គ្នា​មក​បើក​លុយ​ពីរ​ថៅកែ​នៅ​ម្ដុំ​ផ្សារ​ទួល​ទំពូង​ ។​

​ពេល​បើក​លុយ​រួច​ហើយ​ពួក​គេ​បាន​ជិះ​ម៉ូតូ​ចេញពីរ​ផ្ទះ​ថៅកែ​ មក​តាម​ផ្លូវ​២៧១​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បំណង​ទៅ​ផ្ទះ​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង​ មាន​គ្នា​១០​ទៅ​១៥​នាក់​ ប្រដាប់​ដោយ​ដាវ​ស៊ាំ​មូ​រ៉ៃ​ មក​ស្ទាក់​កាប់​បណ្ដាល​ឲ្យ​រង​របួស​រយះ​ដៃ​ និង​ខ្នង​ ចំនួន​បី​នាក់​ តែ​រង​របួសស្រាល​នោះ​ទេ​។​

​ដោយឡែក​ក្រុម​ជនសង្ស័យ​ឃើញ​ម៉ូតូ​ម៉ាក​ MSX​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FE.8908​ របស់​ជន​រង​គ្រោះ​ដែល​ដួល​នៅ​ឆ្ងាយ​ពី​ជន​រង​គ្រោះ​ ហើយ​ជា​ឱកាសល្អ​ ក៏​លើក​ម៉ូតូ​ជិះ​គេច​ខ្លូ​ន​បាត់​ស្រមោល​អស់​ភ្លាមៗ​ពី​កន្លែង​កើត​ហេតុតែ​ម្ដង​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ងាយស្រួល​ស្វែងរក​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​ មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ ៕​

image1image3image4

...

ដោយ៖ ភា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print