រថយន្តហាយឡែនឌ័របើកលឿនជ្រុលធ្លាក់ប្រឡាយទឹកស្អុយ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងបើកបរដោយបុរសម្នាក់និងបុរសម្នាក់ទៀតរួមដំណើរជាមួយបានបោះពួយយ៉ាងលឿន  ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ចូលប្រឡាយទឹកស្អុយ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។
      ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃអង្គារ ១១រោច​ ខែទុតិយា​​សាឍ​ ឆ្នាំច សំរឹទ្ធិសក័ ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨  នៅចំណុចមុខ បញ្ចាការ កងទ័ពជើងគោក តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
       តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញរថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ- 9709 បើកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតរួមដំណើជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុ  ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ចូលប្រឡាយទឹកស្អុយ លិចម៉ាសុីនរថយន្តខាងមុខបាត់ និងបណ្ដាលឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែសំណាងល្អមិនបង្កឲ្យមនុស្សទាំងក្នុងរថយន្ត និងអ្នកដំណើរតាមផ្លូវ រងរបួសនោះទេ ។
        ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុភ្លាមៗ ដោយឃើញថា រថយន្តបង្កមិនធ្វើឲ្យខូចខាតដល់សម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទើបសម្រេចប្រគល់រថយន្តបង្កឲ្យទៅម្ចាស់ ស្ទួចយកទៅជួសជុលខ្លួនឯង ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print