រដ្ឋមន្ត្រីក្រសួងព័ត៌មានធ្វើឲ្យ សួង សុខារ៉ានីតភ្ញាក់ផ្អើលថ្ងៃខួបកំណើត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា សួង សុខារ៉ានីត បានសម្តែងអារម្មណ៍រំភើបភ្ញាក់ផ្អើលខ្លាំងនឹងវត្តមាន លោក រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញ៉ារីទដែលបានបង្ហាញវត្តមានក្នុងពិធីខួបកំណើតគម្រប់វ័យ៣១របស់នាងកាលពីរាត្រីថ្ងៃទី០៦ខែសីហាកន្លងទៅ។ តារាស្រីរូបនេះភ្ញាក់ផ្អើលនិងសរសើរពីទឹកចិត្តលោករដ្ឋមន្ត្រីដែលឆ្លៀតពេលមកចូលរួមកម្មវិធីនាងបើទោះបីជាលោកមានធុរៈផ្ទាល់ខ្លួននៅផ្ទះក៏ដោយ។

​តារាសម្តែង សិចស៊ី សួង សុខារ៉ានីត បានធ្វើខួបកំណើតទ្រង់ទ្រាយធំលើកដំបូងសម្រាប់ជីវិតកាលពីដើមសប្តាហ៍នេះនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែកក្រោមវត្តមានសិល្បករប្រមាណជិត២០០នាក់។ អ្វីដែលធ្វើឲ្យនាងសប្បាយនិងរំភើបចិត្តក្រោយពិលោករដ្ឋមន្ត្រីក្រសួងព័ត៌មានដែលនាងបានអញ្ជើញជាភ្ញៀវបានបង្ហាញមុខមុនអស់ភ្ញៀវដទៃ។ នាងថាអរស្ទើហោះក្រោយពីលោករដ្ឋមន្ត្រីពោលមកកាន់នាងដោយពាក្យសុំទោសថាមិនបាននៅយូរនោះទេព្រោះមានកម្មវិធីរវល់នៅផ្ទះទោះសម្រេចចិត្តអញ្ជើញមកកម្មវិធីខួបកំណើតនាងមុន។ នាងថាគ្រាន់តែលឺសម្តីនេះធ្វើឲ្យនាងរំភើបអរស្ទើហោះ ជាងគេយកមាសមកឲ្យ១០០គីឡូទៅទៀត។

​សួង សុខារ៉ានីត បញ្ជាក់ថា ទោះបីលើកទីមួយក្នុងជីវិតដែលរៀបចំកម្មវិធីខួបកំណើត ប៉ុន្តែនាងពិតជាសប្បាយចិត្តខ្លាំងព្រោះតែវត្តមានភ្ញៀវជាច្រើនជាមិត្តរួមការងារសិល្បៈបានបង្ហាញវត្តមានជាច្រើន ហើយនេះគឺជាការចងចាំ និងពេលវេលាសប្បាយរួមគ្នាមិនអាចបំភ្លេចបាន។ នាងរំពឹងថាក្រោយកម្មវិធីខួបកំណើតនេះនាងនឹងទទួលបានឱកាសការងារ និងភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងនាង និងអ្នកសិល្បៈកាន់តែជិតស្និទ្ធផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print