​ព្រឹកនេះ សម្តេចតេ​ជោ ​ហ៊ុន ​សែន​ ជួ​បសំណេះសំ​ណាលជា​មួយ​បង​ប្អូន​ កម្មករ -កម្មការិនី​សរុប​ ១៨,៤៦៧នា​ក់ ម​កពី​រោង​ចក្រ​ សហ​គ្រាស​ចំនួន​១៤​ នៅក្នុ​ងខេត្ត​កំពង់​ស្ពឺ 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ​សម្តេចតេ​ជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​បាន​អញ្ជើញ​ចុះជួ​បសំណេះសំ​ណាលជា​មួយ​បង​ប្អូន​ កម្មករ -កម្មការិនី​សរុប​ ១៨,៤៦៧នា​ក់ ម​កពី​រោង​ចក្រ​ សហ​គ្រាស​ចំនួន​១៤​ នៅក្នុ​ងខេត្ត​កំពង់​ស្ពឺ នៅព្រឹក​ថ្ងៃពុ​ធ ​១២​រោច​ ខែទុតិ​យាសាឍ ​ឆ្នាំច​ សំរឹទ្ធិ​ស័ក​ ព.ស ២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី៨ ​ខែសីហា ​ឆ្នាំ​ ២០១៨ ​នេះ។

សូមជម្រាបថា រោង​ចក្រ​សហគ្រាស​ទាំង​១៤​ ដែល​អនុញ្ញាត​ឲ្យក​ម្មករ ​កម្មការិនី​ចូល​រួមកិច្ច​សំណេះសំណា​លនេះ ​គឺវិ​និយោគ​ដោយ​អ្នកវិនិយោគ​មក​ពីប្រ​ទេសចិន​ចំនួន៩ ​កូរ៉េ​ចំនួន​៤ និងជប៉ុន​ចំនួន​១​។

គួរកត់សម្គាល់ថា រោង​ចក្រ​ទាំងនោះ​រួមមាន៖​ រោង​ចក្រកាត់​ដេរ​សម្លៀក​បំពាក់​, រោង​ចក្រ​ផលិត​កាបូប ​និង​រោង​ចក្រផ​លិត​ចំណីស​ត្វ។​ ផលិត​ផល​ដែលផលិតក្នុ​ងរោងចក្រ ​សហគ្រាស​ទាំង​អស់នេះ ​ត្រូវ​បាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​ និង​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​៕

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print