ភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងបើ កបរដោយបុរសម្នាក់និងបុរសម្នាក់ ទៀតរួមដំណើរជាមួយបានបោះពួយយ៉ា ងលឿន ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ចូលប្រឡាយទឹកស្អុយ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែ កខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខ បញ្ចាការ កងទ័ពជើងគោក តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញរថយន្ តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ- 9709 បើកបរដោយបុរសម្នាក់និងមានបុរសម្ នាក់ទៀតរួមដំណើជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ លេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿ នលឿនខណះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ចូលប្រឡាយទឹកស្អុយ លិចម៉ាសុីនរថយន្តខាងមុខបាត់ និងបណ្ដាលឲ្យរថយន្តបង្ករងការខូ ចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែសំណាងល្អមិនបង្កឲ្យមនុស្សទាំ ងក្នុងរថយន្ត និងអ្នកដំណើរតាមផ្លូវ រងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិ ត្យដល់ទីតាំងកើតហេតុភ្លាមៗ ដោយឃើញថា រថយន្តបង្កមិនធ្វើឲ្យខូចខាតដល់ សម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទើបសម្រេចប្រគល់រថយន្តបង្កឲ្យទៅ ម្ចាស់ ស្ទួចយកទៅជួសជុលខ្លួនឯង ៕សុខាសែនជ័យ