ភ្នំពេញ :នៅចំណុចសុីណូផ្លាហ្សាសាងសង់អាគារខ្ពស់ តាមបណ្ដាយផ្លូវលេខ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន សូម លោកព្រុំ សំខាន់ អភិបាលខណ្ឌចំការមន និងមន្ទីរសារធារណ:ការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ធ្ងរបន្ថែមទៀត នៅក្បែរការដ្ឋានសុីណូផ្លាហ្សា ខណះដែល ប្រជពលរដ្ឋអ្នកធ្វេីដំណេីរក៏ដូចជាអ្នករស់នៅ អមសងខាងផ្លូវ ខាងលើនេះបានធ្វើការ រិះគន់ទៅលេីអាជ្ញាធរខណ្ឌចំការមនដែលបណ្ដោយអោយ ម្ចាស់ការដ្ឋានខាងលើដឹកធុនធ្ងន់ៗពេកចូលក្នុងការដ្នានសាងសង់អាគារខ្ពស់ដែលធ្វេីអោយផ្លូវក្រហេងក្រហូង ដោយកន្លែងខ្លះខូចដូចថ្លុកក្របី ហេីយមិនទទួលខុសត្រូវ ។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែនេះមកពី អាគារ សាងសង់ការដ្ឋានខាងលើខូចខាតយ៉ាងខ្លាំងដោយសារតែម្ចាស់ខុនដូបុកគ្រឹះនិងដឹកដីធុនធ្ងន់ដែលធ្វេីអោយខូចខាតផ្លូវ១០១ជង្ហុកធំៗក្រហេងក្រហូង ដោយកន្លែងខ្លះខូចដូចថ្លុកក្របី និងមានទឹកដក់ទៀតផងដែរនោះហេីយមិនជួសជុលផ្លូវខូចខាតថែមទាំងមានសំរាមគរនៅលេីចិញ្ចេីមផ្លូវថែមទៀត។
លោក ព្រុំ សំខាន់ជាគណៈអភិបាលខណ្ឌចំការមន បានប្រាប់ថាគាត់មិនបានទាន់ដឹងទេហេីយពេលទទួលបាន ពត៍មានតែរយះអ្នកសារពត៍មានក៏អោយក្រុមការងារចុះទៅត្រួតពិនិត្យជាបន្ទាន់បេីសិនជាមានផ្លូវខូចខាតដោយសារការដ្ឋាននិងចាត់ចែងអោយការមេការ ការដ្ឋានត្រូវទទួលខុសត្រូវធ្វេីផ្លូវដែលខូចខាតអោយស្អាតឡេីងវិញតែបេីសិនជាមិនខុសពីការដ្ឋាននិងទំនាក់ទំនងទៅក្រសួងមន្ទីរសាធារៈការអោយចុះមកត្រួតពិនិត្យនិងកសាងផ្លូវដែលរងការខូចខាតហេីយក្នុងខណ្ឌចំការមន មានការឧបត្ថម្ភពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ កសាងផ្លូវចាក់កៅស៊ូជាច្រេីនខ្សែក្នុងខណ្ឌដេីម្បីអោយប្រជាពលរដ្ឋទាំងអស់ងាយស្រួលចរាចរណ៍ ។
គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានត្រង់ៗទៅអភិបាលគ្រប់ខណ្ឌក្រោមឱវាទ គឺតម្រូវឲ្យមានការទទួលខុសត្រូវ ជាពិសេសលើការងារជួសជុល និងថែទាំប្រព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ បើការងារនេះ ធ្វើមិនបានទេ មានន័យថា អសមត្ថភាព ចឹងគួរដើរចេញតែម្តងទៅ ទុកឲ្យគេមានសមត្ថភាពធ្វើម្តង ៕ ស រស្មី