សូមលោកព្រុំ សំខាន់ អភិបាលខណ្ឌចំការមន សូមមេត្តាចុះត្រួតពិនិត្យមើលផ្លូវមួយខ្សែ នៅក្បែរការដ្ឋានសុីណូផ្លាហ្សា រងការខូចខាតយ៉ាងខ្លាំងដោយសារតែរថយន្តធុនធំដឹកចូលការដ្ឋានខាងលើធុនធ្ងន់ៗពេក

ចែករំលែក៖

ភ្នំពេញ :នៅចំណុចសុីណូផ្លាហ្សាសាងសង់អាគារខ្ពស់ តាមបណ្ដាយផ្លូវលេខ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន សូម លោកព្រុំ សំខាន់ អភិបាលខណ្ឌចំការមន និងមន្ទីរសារធារណ:ការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ធ្ងរបន្ថែមទៀត នៅក្បែរការដ្ឋានសុីណូផ្លាហ្សា ខណះដែល ប្រជពលរដ្ឋអ្នកធ្វេីដំណេីរក៏ដូចជាអ្នករស់នៅ អមសងខាងផ្លូវ ខាងលើនេះបានធ្វើការ រិះគន់ទៅលេីអាជ្ញាធរខណ្ឌចំការមនដែលបណ្ដោយអោយ ម្ចាស់ការដ្ឋានខាងលើដឹកធុនធ្ងន់ៗពេកចូលក្នុងការដ្នានសាងសង់អាគារខ្ពស់ដែលធ្វេីអោយផ្លូវក្រហេងក្រហូង ដោយកន្លែងខ្លះខូចដូចថ្លុកក្របី ហេីយមិនទទួលខុសត្រូវ ។

ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែនេះមកពី អាគារ សាងសង់ការដ្ឋានខាងលើខូចខាតយ៉ាងខ្លាំងដោយសារតែម្ចាស់ខុនដូបុកគ្រឹះនិងដឹកដីធុនធ្ងន់ដែលធ្វេីអោយខូចខាតផ្លូវ១០១ជង្ហុកធំៗក្រហេងក្រហូង ដោយកន្លែងខ្លះខូចដូចថ្លុកក្របី និងមានទឹកដក់ទៀតផងដែរនោះហេីយមិនជួសជុលផ្លូវខូចខាតថែមទាំងមានសំរាមគរនៅលេីចិញ្ចេីមផ្លូវថែមទៀត។

លោក ព្រុំ សំខាន់ជាគណៈអភិបាលខណ្ឌចំការមន បានប្រាប់ថាគាត់មិនបានទាន់ដឹងទេហេីយពេលទទួលបាន ពត៍មានតែរយះអ្នកសារពត៍មានក៏អោយក្រុមការងារចុះទៅត្រួតពិនិត្យជាបន្ទាន់បេីសិនជាមានផ្លូវខូចខាតដោយសារការដ្ឋាននិងចាត់ចែងអោយការមេការ ការដ្ឋានត្រូវទទួលខុសត្រូវធ្វេីផ្លូវដែលខូចខាតអោយស្អាតឡេីងវិញតែបេីសិនជាមិនខុសពីការដ្ឋាននិងទំនាក់ទំនងទៅក្រសួងមន្ទីរសាធារៈការអោយចុះមកត្រួតពិនិត្យនិងកសាងផ្លូវដែលរងការខូចខាតហេីយក្នុងខណ្ឌចំការមន មានការឧបត្ថម្ភពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ កសាងផ្លូវចាក់កៅស៊ូជាច្រេីនខ្សែក្នុងខណ្ឌដេីម្បីអោយប្រជាពលរដ្ឋទាំងអស់ងាយស្រួលចរាចរណ៍ ។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ព្រមាន​ត្រង់​ៗ​ទៅ​អភិបាល​គ្រប់ខណ្ឌ​ក្រោម​ឱ​វា​ទ គឺ​តម្រូវ​ឲ្យ​មានការ​ទទួលខុសត្រូវ ជា​ពិសេស​លើ​ការងារ​ជួសជុល និង​ថែទាំ​ប្រព័ន្ធ​ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូ​ក្នុងភូមិសាស្ត្រ​របស់​ខ្លួន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ បើ​ការងារ​នេះ ធ្វើ​មិន​បាន​ទេ មាន​ន័យ​ថា អសមត្ថភាព ចឹ​ង​គួរ​ដើរ​​ចេញ​តែ​ម្តង​ទៅ ទុក​ឲ្យ​គេ​មាន​សមត្ថភាព​ធ្វើ​ម្តង ៕  ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print