សត្វជ្រូករាប់ពាន់ក្បាលកំពុងនាំចូលពីប្រ ទេសថៃតាមច្រកទ្វារអន្តរជាតិអូរស្មាច់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ ​ប្រទេស​កម្ពុជា ​បច្ចុប្បន្ន មាន​តម្រូវការ​សាច់សត្វ​ជាច្រើន ​សម្រាប់​បម្រើការ​ហូប ចុក​ប្រចាំថ្ងៃ ​ដោយ សារ​ប្រទេស​កសិកម្ម​មួយ​នេះ មិន​ទាន់មាន​លទ្ធភាព​ផលិត​ ជ្រូកឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ ស្រុក​របស់​របស់ខ្លួន​។ ​តម្រូវការ​នេះ​វាជា ឱកាស​ល្អសម្រាប់​ក្រុម​អ្នក​រកស៊ី​នាំ​សត្វ​ចូល​ទាំង​ស្របច្បាប់​ និង​លួចលាក់​។

ជាក់ស្តែងជារៀងរាល់ថ្ងៃសត្វ​ជ្រូក​រាប់ពាន់​ក្បាល ​ត្រូវ​បាន​ដឹកជញ្ជូន​ចូល​តាម​ច្រក​អូរ​ស្មាច់ ​ក្នុង​សង្កាត់​សំរោង ​យក​មក​រក្សា ទុក​ក្នុង​ចំណុច​អូរ​ខ្ចៅ ​ក្នុងភូមិ​ផ្អុង​ សង្កាត់​កូន​ក្រៀល ហើយត្រូវ​មន្ត្រី​ច្រក​នេះ ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឱ្យដឹងថា ការដឹកជ្រូកចូលនេះ​គឺ​មាន​លាយឡំ​ដោយ​ជ្រូក​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ​និង​លួចលាក់​នាំចូល​ខុសច្បាប់ ព្រមទាំង ជ្រូក​មាន​ជំងឺ​ផងដែរ ខណៈដែលមន្ត្រី​ជំនាញ​ត្រួតពិនិត្យ​មិនបាន​ដិតដល់​នោះទេ​។

ជ្រូក​ទាំងនេះ​ ត្រូវបាន​នាំ​ចូល​មក​រក្សាទុក​ក្នុង​ទីតាំង​ខាងលើនេះ​ ដើម្បី​បន្ត​ចែកចាយ​ចូល​ទីផ្សារ ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ និង​បណ្ដា​ខេត្ត​ជិតខាង​ផងដែរ​។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​រក្សាទុក​ជ្រូក​នាំចូល​ពី​ប្រទេស​ថៃ ​បាន​និយាយ​ថា​ ទីតាំងនេះមានក្លិនស្អុយបាន​សាយភាយ​ចេញពី​ទីតាំង​ទុក​ជ្រូក​បង្ក​​ផល​ប៉ះពាល់​សុខភាព​រស់នៅ​របស់​ពួកគេ ​និង​បរិស្ថាន​ ដែល​មន្ត្រី​ជំនាញ​មិនបាន​យកចិត្តទុកដាក់​ត្រួតពិនិត្យ​។​

ក្រុម​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ច្រក​អូរ​ស្មាច់​ មិន​អាច​ទាក់ទង​សុំ​ការពន្យល់​បានទេ ​ពាក់ព័ន្ធ​នឹង​បញ្ហា នេះ ប៉ុន្តែ​ក្រុម​អ្នក​រកស៊ី​នាំចូល​ជ្រូក​នេះ ​បាន​បញ្ជាក់ថា​ ពួកគេ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print