ពុទ្ធោអើយ!!  សម្លាប់ខ្លួនដោយផឹកទឹកលាងបង្គន់ តូចចិត្តនឹងក្រុមគ្រួសារមិនសូវស្រលាញ់

ចែករំលែក៖

ប៉ោយប៉ែត:បុរសពោះម៉ាយម្នាក់ខឹងនិងក្រុមគ្រួសាមិនសូវស្រលញ់គិតខ្លីសម្រេចចិត្តផឹទឹកលាងបង្គួនសម្លាប់ខ្លួនកាលពីវេលាម៉ោងប្រហែល២ឆ្លងចូលថ្ងៃទី៩ខែសីហាឆ្នាំ២០១៨នៅមន្ទីរពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែត។

សមត្ថកិច្ចស្រុកម៉ាឡៃបានប្រាប់ថា សពជនរង គ្រោះមានឈ្មោះសួ ដនអាយុ៣៨ឆ្នាំរស់នៅភូមិភូមិថ្មី  ឃុំ/ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកអធិការស្រុកម៉ាឡៃ បេន សំអាតបានបញ្ជាក់ថា នៅមុនកើតហេតុបុរសពោះម៉ាយនេះតែងតែលើកមកនិយាយជាមួយឱពុក ម្ដាយរបស់ខ្លួនថាមិនសូវស្រលាញ់ខ្លួន ។ លុះនៅម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ ក៏បានដើរចូលបន្ទប់ទឹកយកទឹកលាងបង្គន់មកក្នុងផ្ទះផឹកស្របពេលដែលឱពុកម្ដាយរវល់ចាត់ចែងកូនទៅរៀន ។

ប្រភពបន្តថា ជនរងគ្រោះក្រោពីក្រុមគ្រួសារឃើញក៍ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុប៉ោយប៉ែតតែអកុសលការជួយសង្រោះមិន បានទាន់ពេលព្រោះសភាពជម្ងឺធ្ងន់ធ្ងរ។ លុះដល់ម៉ោង២ឆ្លងថ្ងៃទី៩ខែសីហាឆ្នាំ២០១៨បានស្លាប់   បានបញ្ជូនមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកភូមិកើតហេតុ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print