ស្របពេលដែលផ្លូវលេខ១១៦Aដែល ប្រជាពលរដ្ឋតែងតែហៅថាផ្លូវស្រែអំពិលតភ្ជាប់ ពីផ្លូវជាតិលេខ១ចំនុចឃុំដីឥដ្ឋ ទៅកាន់ផ្លូវ លេខ១១០ ចំនុចឃុំឈើទាល ស្រុកកៀន ស្វាយ ស្ថាបនាបាន៩៥ភាគរយហើយនោះ ពេលនេះបានធ្វើអោយឈ្មួញចាក់ដីកំពុង តែបង្កភាពអាណាធិបតេយ្យលើផ្លូ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ មិនតែប៉ុណ្ណោះ បើអ្នកដំណើរបើកម៉ូតូកាត់ពេលមេឃភ្លៀងប្រាកដជាជួបគ្រោះថ្នាក់ចរាចរជាមិនខាង ។
ដូចឃើញក្នុងរូបភាពនេះកំណាត់ផ្លូវលេខ១១៦A ស្ថិតនៅមុខការដ្ឋានចាក់ដីដ៍ធំមួយកន្លែង ក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ពោរពេញទៅដោយអាចម៍ដីកំពប់មួយចំហៀងផ្លូវ មើលកៅស៊ូក្រាលលើផ្លូវមិនឃើញទេ ឃើញតែអាចម៍ដីដែលជ្រុះចេញពីរថយន្តដឹកដីធ្លាក់មកលើផ្លូវ ។ ពេញឃើញអាចម៍ដីកំពប់ពេញផ្លូវបានធ្វើអោយប្រជាពលរដ្ឋនៅក្នុងភូមិ ក៍ដូចជាអ្នកដំណើឆ្លងកាត់ធ្វើការរិះគន់ទៅលើម្ចាស់ការដ្ឋានចាក់ដីលប់បឹង មិនគិតគូពីសណ្តាប់ធ្នាប់សាធារណៈធ្វើអោយប៉ះពាល់ដល់បរិស្ថាន បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ។
បុរសម្នាក់ដែលធ្វើចំការនៅក្បែការដ្ឋានចាក់បំពេញដីសុំមិនបញ្ចេញឈ្មោះបានប្រាប់ដូច្នេះថា អាចម៍ដែលកំពប់ពេញផ្លូវនេះបានកើតមានយូរហើយខាងម្ចាស់ការដ្ឋានដូចជាមិនយកចិត្តទុកដាក់កើបប្រមូលចេញពីផ្លូវសោះទុកទាល់តែអាចម៍ឡើងក្រាស់ពេលភ្លៀងម្តងៗរអិលដួលបង្កគ្រោះថ្នាក់ដល់អ្នកជិះម៉ូតូ៣_៤ហើយតែមិនធ្ងន់ធ្ងរទេ ។ ដល់ពេលរាំងភ្លៀងដីហុយពេញផ្លូវ ពេញភូមិ បំពុលបរិស្ថានធ្វើអោយ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ប៉ះពាល់ដល់ផ្លូវដង្ហើម ។ ពេលខ្លះក្រុមរថយន្តដឹកដីនៅក្នុងការដ្ឋានធ្វើសកម្មភាពដឹកជញ្ជូនដីទាំងភ្លៀង ទាំងដីនៅសើម ទង្វើបែបនេះហើយដែលធ្វើអោយអាចម៍ធ្លាក់ជ្រុះមកលើផ្លូវពេញមួយចំហៀង បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ ព្រោះអ្នកបើកបរម៉ូតូមិនអាបើកបាននោះទេត្រូវបង្ខំចិត្តគេចចេញពីតំបន់គ្រោះ បែរជាទៅជួបគ្រោះថ្នាក់ដដែលដោយសារបើកចូលគន្លងផ្លូវភាគីម្ខាងទៀត ។
នៅចុងក្រោយអ្នកភូមិស្រែអំពិលស្នើសុំអោយអាជ្ញាធរឃុំ_ស្រុក ជាពិសេសលោកអភិបាលខេត្តកណ្តាលជួយមានវិធានការចំពោះម្ចាស់ទីតាំងការដ្ឋានចាក់ដីនេះផង ៕ សណ្តោស
...