ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទា ប់មន្ត្រីនគរបាលមួយរូបបានដកកាំភ្ លើងបាញ់មេឃទាំងកណ្តាលថ្ងៃត្រង់ ចំនួន១០គ្រាប់ កាលពីវេលាម៉ោង ប្រហែលជាង២ រសៀល ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ចំណុចបន្ទប់ជួលជាន់ទី៣ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញហើយត្រូវបានសមត្ ថកិច្ចចុះឃាត់ខ្លួនយកមកសាកសួរ។
បុរសនោះឈ្មោះ កែវ សុផល អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល អន្តរាគមន៍ពិសេស នៃអគ្គស្នងការនគរបាលជាតិ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេ ញ។
អ្នកភូមិនិយាយថា នៅវេលាកើតហេតុខាងលើពួកគាត់បានឃើ ញបុរសខាងលើឈរកាន់កាំភ្លើងនៅជាន់ ទី៣ផ្ទះជួលខាងលើ បន្ទាប់មកស្រាប់បាញ់ឡើងលើជាច្រើ នគ្រាប់តែម្ដងដោយមិនដឹងថាគាត់មា នវិបត្តិអ្វីឡើយ។
ពេលនោះដោយខ្លាចមានគ្រោះថ្នាក់ពួ កគាត់បាននាំគ្នារត់ចូលក្នុងផ្ទះ ទាំងព្រលឹងចុងសក់ ក្រោយមកបន្ទាប់ពីឃើញកម្លាំ ងនគរបាលខណ្ឌពោធិ៍សែនជ័យចុះទៅដល់ ចំណុចកើតហេតុនិងធ្វើការឃាត់ខ្លួ នបុរសខាងលើរួមទាំងដកហូតកាំភ្លើ ងខ្លីម៉ាកK៥៤មួយដើម និងរកឃើញសំកបកគ្រាប់ដែលបាញ់បោះ ចំនួន១០គ្រាប់។
បច្ចុប្បន្នបុរសខាងលើត្រូវបា នកម្លាំងនគរបាលនាំខ្លួនយកទៅធ្វើ ការសាកសួរនៅអធិការដ្ឋាននគរបា លខណ្ឌពោធិ៍សែនជ័យរងចាំចាត់កា របន្ត៕សុខាសែនជ័យ