ភ្នំពេញ៖ ស្ត្រីម្នាក់ជាអាជីវករលក់ដូរនៅផ្សារចំការបានវៀចមាត់ និងភ្នែករបស់គាត់មើលពុំសូវច្បាស់ ផ្នែកខាងស្តាំ បឺតទឹកនិងទុយោមិនបានដូចធម្មតាដោយសារគាត់បានដកធ្មេញថ្គាមលើខាងស្តាំ រហូតមកដល់ពេលនេះ២សប្តាហ៍ហើយ ។
ស្ត្រីរូបនេះមានឈ្មោះ សុង សុភ័ក្រ អាយុ៣៤ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារចំការដូង។ សុង សុភ័ក្រ បានផ្តល់បទសម្ភាសកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតូបលក់ដូរថា គាត់បានទៅដក់ធ្មេញនៅពេទ្យធ្មេញសេរ៉ាមិចនៅក្នុងហាងសាច់អាំងសុជាតា ហើយពេលដែលគេ ដកធ្មេញគឺខុសពីពេទ្យផ្សេងៗដែលគេបានចាក់ថ្នាំនៅជុំវិញធ្មេញដែលត្រូវដក។ ដោយឡែកពេទ្យ ធ្មេញនេះក្មេងហាក់ដូចជាគ្មានជំនាញនោះទេ ពេទ្យចាប់ថ្ពាល់ឲ្យហាមាត់ហើយដកធ្មេញគាត់។ តាំងពេលនោះមកគាត់ឈឺថ្គាមស្តាហើយវៀចមាត់ស្រវ៉ាំងភ្នែកស្តាំមិនសូវច្បាស់ដូចមុនទេ ។
សុង សុភ័ក្រ បន្តថាពេទ្យដែលធ្មេញគាត់នោះមានវ័យក្មេងទំនងជាពេទ្យមករៀន ហើយ ពេលដែលគាត់សួរថា ម៉េចប្អូនឯងដកធ្មេញអីឈឺយ៉ាងនេះ ហើយឥឡូវគាត់វៀចមាត់គិតយ៉ាងដូច ម្តេច?។ គេឆ្លើយថា ប្រហែលខ្ញុំមានជម្ងឺលើសឈាម។ សុង សុភ័ក្រ បន្តទៀតថាគាត់អត់បានប្តឹង ផ្តល់ទេ ព្រោះថាស្គាល់គ្នា។ បច្ចុប្បន្នគាត់ទៅឆ្អំនៅពេទ្យរុស្ស៊ីម្តងតែកន្លះម៉ោង១០ដុល្លា ។
ជាមួយគ្នានេះផងដែរ លោកទណ្ឌិត ហ៊ុន ដុល្លា បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា គាត់អត់ បានដឹងទេ តើអ្នកជម្ងឺម្នាក់ណា? ម៉េចក៏មិនមកជួបលោកដើម្បីព្យាបាល។ លោកថា កាលណោះ គាត់អត់នៅគ្លីនិក ទំនងជាពេទ្យស្តាដែលគាត់ឲ្យនៅប្រចាំការនៅទីនោះ តែទោះបីជាយ៉ាងក៏ដោយ អ្នកជំម្ងឺនោះធ្លាប់បានប្រាប់លោកថា មួយអាទិត្យក្រោយដកធ្មេញទើបគាត់មានជម្ងឺបែបនេះ។ ចឹង អ្នកជម្ងឺនោះអាចគាត់មានជម្ងឺលើសឈាមក៏មិនដឹង ។
គួរបញ្ជាក់ថា ទីតាំងពេទ្យធ្មេញសេរ៉ាមិចមានទីតាំងនៅហាងសាច់អាំងសុជាតា ផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ៕
ដោយ៖ តាឡឹម