ឧទ្ធម្ភាគចក្រមួយគ្រឿងបានហោះធ្លាក់នៅផែនទឹកកប្រទេសញូវហ្សឺឡេន ហើយដែលជោគវាសនាអ្នកដំណើរ៧នាក់នៅក្នុងឧទ្ធម្ភាគចក្រនេះបែបណានោះ គឺនៅមិនទាន់ដឹងនៅឡើយទេ ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរក្នុងតំបន់។
មជ្ឈមណ្ឌលសហសម្របសម្រួលជួយសង្គ្រោះជាតិអះអាងថា ក្រុមជួយសង្គ្រោះត្រូវបញ្ជូនតាមឧទ្ធម្ភាគចក្រឲ្យទៅកាន់ទីកន្លែងដែលធ្លាក់នោះស្ថិតនៅផែនទឹកកក់ Fox ។
ផែនទឹកកក Fox មានទីតាំងស្ថិតនៅដាច់ស្រយាល់ភាគខាងលិចឈូងសមុទ្រ South Island ។ ទីនេះទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ។ ឧទ្ធម្ភាគចក្រដែលធ្លាក់នេះត្រូវគេដឹងថា ជាឧទ្ធម្ភាគចក្រ Eurocopter ដែលប្រតិបត្តិការដោយក្រុមហ៊ុនក្នុងស្រុក Alpine Adventures ។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រ New Zealand Herald ។
កាលពីឆ្នាំ២០១០ មនុស្ស៩នាក់បានបាត់បង់ជីវិត នៅពេលដែលយន្តហោះដឹកអ្នកជិះស្គីដែលឆ្ពោះទៅកាន់ផែនទឹកកក Fox នោះបានធ្លាក់ភ្លាមៗ បន្ទាប់ពីចាកចេញដំណើរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត