ចល័ត​គ្រឿង​ចក្រ​អន្តរាគមន៍​ការ​ហូរ​ច្រោះ​ទឹក​ជំនន់​

ចែករំលែក៖

ខេត្តព្រៃវែង ​៖ មន្ត្រី​មន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា នេះ បានចល័តគ្រឿងចក្រចុះអន្តរាគមន៍ទប់ទល់នឹងការហូរច្រោះភ្លឺប្រឡាយរងទី១ នៃប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ស្ថិតនៅចំណុចឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ។

មន្ត្រី​បញ្ជាក់​ថា​ បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រ វ៉ៃគោ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រូបយកទឹកជំនន់ទន្លេមេគង្គ និងចែកចាយតាមប្រឡាយមេ និងប្រឡាយរងនានា ទៅបម្រើឱ្យការស្រោចស្រពរបស់​បងប្អូនប្រជាកសិករ នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ។

តាមរយៈការស្រូបយកទឹកទន្លេមេគង្គដែលកំពុងមានការជន់ខ្លាំងនេះ បានធ្វើ​ឱ្យ​ភ្លឺប្រឡាយរងទី១ នៃប្រព័ន្ធធារាសាស្ត្រ វ៉ៃគោ នៅចំណុចឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ទទួលរងការហូរច្រោះដោយអន្លើៗ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print