ខេត្តព្រៃវែង ៖ មន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា នេះ បានចល័តគ្រឿងចក្រចុះអន្តរាគមន៍ទប់ទល់នឹងការហូរច្រោះភ្លឺប្រឡាយរងទី១ នៃប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ស្ថិតនៅចំណុចឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ។
មន្ត្រីបញ្ជាក់ថា បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រ វ៉ៃគោ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រូបយកទឹកជំនន់ទន្លេមេគង្គ និងចែកចាយតាមប្រឡាយមេ និងប្រឡាយរងនានា ទៅបម្រើឱ្យការស្រោចស្រពរបស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ។
តាមរយៈការស្រូបយកទឹកទន្លេមេគង្គដែលកំពុងមានការជន់ខ្លាំងនេះ បានធ្វើឱ្យភ្លឺប្រឡាយរងទី១ នៃប្រព័ន្ធធារាសាស្ត្រ វ៉ៃគោ នៅចំណុចឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ទទួលរងការហូរច្រោះដោយអន្លើៗ ៕ ចេស្តា
...