ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ លោក ឌួង ដារា អ្នកគ្រប់គ្រងទំព័រ Facebook របស់សម្តេចតេជោ បានអោយដឹងថា៖ នៅមុននេះបន្តិច គឺគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅប៉ុន្មាននាទីមុននេះ។ ចំពោះព័ត៌មានដែលបានបង្ហោះថា មានការបែងចែកអាសនៈទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP និងគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ តាមរយះជាមួយនឹងការប្រកាសពីការលួចចូលទៅគ្រប់គ្រងរបស់ក្រុមជនអនាមិកនេះ លោក ឌួង ដារា ក៏បានច្រានចោលទាំងស្រុង៕
...
ដោយ៖ សុខ ខេមរា