សមត្ថកិច្ចដេញចាប់ចោរឆក់ពីរនាក់ផ្អើលសមត្ថកិច្ច២ខណ្ឌទើបឃាត់បានជនសង្ស័យ

ចែករំលែក៖

ភ្នំពេញៈ សមត្ថកិច្ចហៅជនសង្ស័យ២នាក់ ដើម្បីសួរនាំតែមិនព្រមឈប់ បានបន្ថែមល្បឿនបើកគេចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចំនួន២ខណ្ឌ ដេញតាមចាប់ដោយសង្ស័យថា ជាក្រុមចោរឆក់ ផ្អើលប្រជាពលរដ្ឋនៅតាមដងផ្លូវ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅជិតសួនច្បារនាគបាញ់ទឹក ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២ នាក់ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-9766 ។

ប្រភពពត៌មានពីសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម បានឲ្យដឹងថា មុនពេលហេតុនេះ គឺផ្តើមរឿងកើតឡើងនៅផ្លូវដួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយកម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានទទួលដំណឹងពីស្រ្តីរងគ្រោះម្នាក់ថា មានចោឆក់ការបូបគាត់ មានភិនភាគ ( បុរស ២នាក់ ជិះម៉ូតូសង់មួយគ្រឿង) បានសម្រេច ហើយជិះគេចខ្លួនទៅបាត់ ។

ប្រភពបន្តថា ភ្លាមៗនោះសមត្ថកិច្ចបានជិះស្វែងរកជនសង្ស័យ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ភិនភាគដូចការប្រាប់របស់ ជនរងគ្រោះ បម្រុងឃាត់សួរនាំ តែជនសង្ស័យនោះគ្រាន់តែប្រទះឃើញពួកគាត់ ក៏បន្ថែមល្បឿនបើកម៉ូតូគេចខ្លួនយ៉ាងលឿន ទើបកម្លាំងល្បាតប្រដេញតាមរហូតធ្លាយចូលទឹកដីខណ្ឌចំការមន ក៏ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ជួយសហការគ្នាដេញបង្ក្រាប រហូតទៅដល់ជិតសួនច្បារនាគបាញ់ទឹក ផ្លូវសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទើបឃាត់ខ្លួនបាន ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក បានក៏ប្រគល់ជនសង្ស័យទាំង២នោះ ឲ្យកម្លាំងសមត្ថកិច្ចនគរប៉ុស្តិ៍អូរបែកក្អម ខណ្ឌសែនសុខ ចាត់ការបន្តតាមនីតិវិធី ដោយសារទីតាំងកើតហេតុនៅទីនោះ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print