សៀមរាប៖ បិសាចតណ្ហាម្នាក់បានធ្វើសកម្ម ភាពចាក់ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ចំនួន២កាំបិត រួចបានចាប់រំលោភនាងយ៉ាងតក់ក្រហល់ បន្ទាប់មកបម្រុងចាក់សម្លាប់នាងចោលទៀត ប៉ុន្តែទេវតាមិនជួយត្រូវ ម្តាយកុមារីរងគ្រោះមកទាន់ ធ្វើឲ្យបិសាចតណ្ហាម្នាក់នេះភ័យស្លន់ស្លោរ លោតចុះដីរត់ចូលព្រៃ ។ ប៉ុន្តែទោះបីយ៉ាង មិនអាចគេចផុតពីច្បាប់បានឡើយេព្រោះ ក្រុមគ្រួសារជនរងគ្រោះតាមចាប់រហូតទាល់តែបាន និងបានប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង ។
នគរបាលស្រុក វ៉ារិនបានអោយដឹងថា ក្មេងស្រីរងគ្រោះអាយ៨ឆ្នាំ បានរងរបួសនៅត្រង់ដៃឆ្វេង ២កាំបិត ប្រដាប់ភេទមានអាការៈហូរឈាមខ្លាំងកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យហើយករណីរំលោភសេពសន្ថវៈមួយនេះកើតឡើងកាលពី ថ្ងៃ អង្គារ ១១ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែសីហាឆ្នាំ ២០១៨ ភូមិល្វា ឃុំ ស្រែណូយ ស្រុក វ៉ារិន ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ ជ. ស.ន. ភេទស្រី អាយុ ៨ឆ្នាំ ។ រីឯជនសង្ស័យឈ្មោះ ទៀម មីកាឌែន ហៅឈុន ដែន ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិជាមួយគ្នាក្នុងភូមិល្វា ឃុំ ស្រែណូយ ស្រុក វ៉ារិន ខេត្តសៀមរាប ។ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៨ ម៉ោង៩យប់ តាមបញ្ជាលោកកើត វណ្ណារេត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានចាក់ជនរងចំនួន២កាំបិតរួច ទើបចាប់នាងរំលោភបានសម្រេច ហើយបម្រុងចាក់សម្លាប់ជនរងគ្រោះចោលទៀត តែម្តាយនាងទៅទាន់ ខ្លួនគេភ័យបានលោតចុះពីលើផ្ទះជនរងគ្រោះ ហើយរត់ចូលព្រៃ។ ប៉ុន្តែនៅពេលនោះបងប្អូនជនរងគ្រោះបានដេញចាប់ខ្លួនគេទាល់តែបាន ។ នគរបាលស្រុកវ៉ារិនបានឲ្យដឹងថា ជនសង្ស័យ ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមកាលពី ថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០១៨ ដើម្បីឲ្យច្បាប់វិនិច្ឆ័យទោសរួចហើយ ៕ សហការី