ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យជាក់ស្តែងនូវទីតាំងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដែលមានតម្រូវការទឹកលើផ្ទៃដីស្រែចំនួន ១៥៩ ហិកតា នៃផ្ទៃដីសរុប ១.៦៥៤ ហិកតា។
ជាវិធានការ លោករដ្ឋមន្ត្រី បានបញ្ជាឲ្យយកសំណង់ចែកចាយទឹកមួយដែលស្ថិតលើប្រព័ន្ធប្រឡាយវ៉ៃគោចេញសិន រួចបន្តស្តារព្រែកចាស់ ដើម្បីពង្រីកប្រសិទ្ធភាពស្រោចស្រពទៅកាន់ស្រុកបាភ្នំបន្ថែមទៀត ។
ក្នុងនោះ លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យអ្នកបច្ចេកទេស ពិនិត្យបង្កើតនូវស្ថានីយខ្យាច់សរ ដែលអាចពង្រីកវិសាលភាពផលិតស្រូវរបស់បងប្អូនប្រជាកសិករបន្ថែមក្នុងរដូវប្រាំង ៕
...