បិសាចតណ្ហាចាក់​ក្មេងស្រីអាយុ៨ឆ្នាំ​​ចំនួន២ កាំបិត រួច​ចាប់​រំលោភ​ បម្រុង​សម្លាប់​ទៀត

ចែករំលែក៖

សៀមរាប៖ បិសាចតណ្ហា​ម្នាក់​បានធ្វើ​សកម្ម ភាពចាក់​ក្មេងស្រីអាយុ៨ឆ្នាំ​ម្នាក់​ចំនួន២កាំបិត រួច​បានចាប់​រំលោភ​នាង​យ៉ាង​តក់ក្រហល់ បន្ទាប់មក​បម្រុង​ចាក់​សម្លាប់​នាង​ចោលទៀត ប៉ុន្តែ​ទេវតា​មិនជួយត្រូវ ម្តាយ​កុមារី​រងគ្រោះ​មក​ទាន់ ធ្វើ​ឲ្យបិសាចតណ្ហាម្នាក់នេះ​ភ័យ​ស្លន់ស្លោរ លោត​ចុះដី​រត់​ចូល​ព្រៃ​ ។ ប៉ុន្តែ​ទោះបី​យ៉ាង មិនអាច​គេចផុត​ពី​ច្បាប់​បានឡើយេព្រោះ ក្រុមគ្រួសារ​ជនរងគ្រោះ​តាម​ចាប់​រហូត​ទាល់តែ​បាន និង​បាន​ប្រគល់ជូន​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់តែម្តង ។

នគរបាលស្រុក វ៉ារិនបានអោយដឹងថា ក្មេងស្រីរងគ្រោះអាយ៨ឆ្នាំ បាន​រងរបួស​នៅត្រង់​ដៃ​ឆ្វេង ២កាំបិត ប្រដាប់ភេទ​មាន​អាកា​រៈ​ហូរឈាម​ខ្លាំងកំពុង សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យហើយករណី​រំលោភ​សេពសន្ថវៈ​មួយនេះ​កើតឡើង​កាលពី ថ្ងៃ អង្គារ ១១ រោច ខែ ទុតិយាសាឍ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី ៧ ខែសីហា​ឆ្នាំ ២០១៨ ភូមិល្វា ឃុំ ស្រែ​ណូយ ស្រុក វ៉ារិន ខេត្តសៀមរាប ។

​ជនរងគ្រោះ​ឈ្មោះ ជ. ស.ន. ភេទ​ស្រី អាយុ ៨ឆ្នាំ ។ រីឯ​ជនសង្ស័យ​ឈ្មោះ ទៀម មី​កា​ឌែ​ន ហៅ​ឈុន ដែន ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នាក្នុងភូមិល្វា ឃុំ ស្រែ​ណូយ ស្រុក វ៉ារិន ខេត្តសៀមរាប ។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​កាលពី​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៨ ម៉ោង៩យប់ តាម​បញ្ជា​លោក​កើត វណ្ណា​រេ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តសៀមរាប ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគេ​ពិតជា​បាន​ចាក់​ជន​រងចំនួន​២កាំបិត​​រួច ទើបចាប់នាង​រំលោភបានសម្រេច ហើយ​បម្រុង​ចាក់សម្លាប់​ជនរងគ្រោះ​ចោលទៀត តែ​ម្តាយ​នាង​ទៅ​ទាន់ ខ្លួនគេ​ភ័យបានលោត​ចុះពីលើផ្ទះ​ជនរងគ្រោះ ហើយ​រត់​ចូល​ព្រៃ។ ប៉ុន្តែ​នៅពេលនោះបងប្អូន​ជនរងគ្រោះបាន​ដេញចាប់ខ្លួនគេទាល់តែបាន ។ នគរបាលស្រុកវ៉ារិនបានឲ្យដឹងថា ជនសង្ស័យ ត្រូវ​កសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងខេត្តសៀមកាលពី ថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០១៨ ដើម្បី​ឲ្យ​ច្បាប់​វិនិច្ឆ័យ​ទោសរួចហើយ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print