ខេត្តត្បូងឃ្មុំៈ សង្វៀនជល់មាន់មួយកន្លែង ដែលលួចបើកលេងភ្នាល់ដាក់លុយរាបពាន់ដុល្លារ ត្ឬុវបានកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ជប់ ដឹកនាំដោយលោក វរសេនីយ៍ទោ លី គឺមលន់ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានចុះទៅបង្រ្កាបដោយមនុស្សរត់អស់ នៅសល់តែឧបករណ៍ និងសម្ភារតិចតួចត្រូវសមត្ថកិច្ចចម្រុះដុតកម្ទេចចោល ។
លោក វរសេនីយ៍ទោ លី គឹមលន់ បានឲ្យដឹងថា ប្រតិបត្តិការនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង៣០ នាទីរសៀល ថ្ងៃ សុក្រ ១៤ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៨ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងចម្ការចំប៉ី ស្ថិតក្នុងភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូង ឃ្មុំ ។
លោក វរសេនីយ៍ទោ លី គឹមលន់ បានឲ្យដឹងទៀតថា សង្វៀនជល់មានមួយកន្លែងនេះបានលួចបើកលេងយូរថ្ងៃមកហើយ គ្មានសមត្ថកិច្ចណាដឹង លុះទើបមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋទៅលោកស្នងការ ទើបលោកស្នងការបញ្ជាឲ្យចុះទៅបង្រ្កាប ។តែគួរឲ្យស្តាយអ្នកញៀនល្បែងទាំងនោះ ផ្អើលរត់គេចបាត់អស់ មុនពេលសមត្ថកិច្ចរបស់លោកទៅដល់កន្លែង នៅសល់តែជម្រកសង្វៀន ទើបលោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរុះរើ និង ដុតបំផ្លាញចោលទាំងអស់តែម្ដង ៕ វណ្ណៈ