បង្រ្កាបនិង ដុតបំផ្លាញចោលសង្វៀនជល់មាន់ក្នុងចម្ការចំប៉ី មនុស្សរត់គេចបាត់អស់

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ សង្វៀនជល់មាន់មួយកន្លែង ដែលលួចបើកលេងភ្នាល់ដាក់លុយរាបពាន់ដុល្លារ ត្ឬុវបានកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនគរបាល​ប៉ុស្តិ៍ជប់ ដឹកនាំដោយ​លោក វរសេនីយ៍​ទោ​ លី គឺមលន់ ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាលខេត្ត​បានចុះទៅបង្រ្កាបដោយមនុស្សរត់អស់ នៅសល់តែឧបករណ៍ និងសម្ភារតិចតួចត្រូវសមត្ថកិច្ចចម្រុះដុតកម្ទេចចោល ។

លោក វរសេនីយ៍​ទោ​ លី គឹមលន់ បានឲ្យដឹងថា ប្រតិបត្តិការនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង៣០ នាទីរសៀល ថ្ងៃ សុក្រ  ១៤ រោច ខែ ទុតិយាសាឍ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៨ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅក្នុង​ចម្ការចំប៉ី​ ស្ថិត​ក្នុង​ភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូង​ឃ្មុំ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូង ឃ្មុំ ។

លោក វរសេនីយ៍​ទោ​ លី គឹមលន់ បានឲ្យដឹងទៀតថា សង្វៀនជល់មានមួយកន្លែងនេះ​បាន​លួច​បើកលេងយូរថ្ងៃមកហើយ គ្មានសមត្ថកិច្ចណាដឹង លុះទើបមានសេចក្តីរាយការណ៍ពី​ប្រជាពលរដ្ឋទៅលោកស្នងការ ទើបលោកស្នងការ​បញ្ជាឲ្យចុះទៅបង្រ្កាប ។តែគួរឲ្យស្តាយអ្នក​ញៀន​ល្បែង​ទាំង​នោះ​ ផ្អើលរត់គេចបាត់អស់ មុនពេលសមត្ថកិច្ចរបស់លោកទៅដល់កន្លែង នៅសល់តែជម្រក​សង្វៀន​ ទើបលោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរុះរើ​ និង ​ដុតបំផ្លាញចោល​ទាំងអស់តែម្ដង ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print