ខេត្តបាត់ដំបង ៖ បន្ទាប់ពីមានការចុះផ្សាយពីអង្គភាពសារព័ត៏មានក្នុងស្រុកនាពេលកន្លង មកស្ថាប័នគយច្រកទ្វារអន្តរជាតិគីឡូត៏១៣ (ហៅច្រកភ្នំដី)ត្រូវគេរាយការណ៏ថាបានបញ្ឈប់ឲ្យក្រុមឈ្មួញនាំត្រីក្លាសេឲ្យក្រពើស៉ីចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិខាងលើនេះហើយ។
ប្រភពបន្ថែមថាមួយរយះដែលស្ថាប័នគយច្រកទ្វារខាងលើនោះបានបិតមិនឲ្យនាំត្រីក្លាសេឲ្យក្រពើរដែលត្រូវស៉ីចំណីនោះគីត្រូវអត់ចំណីមួយរយះផងដែរ។ហើយប្រាក់ដែលក្រុមឈ្មួញរកស៉ីត្រីបង់ឲ្យទៅស្ថាប័នគយមួយខែ១លាន់២សែនប្រចាំខែដែលចែកជាពីចំណែកឲ្យកូនចៅមួយចំណែកក្នុងមួយខែ៤០ម៉ីនរៀលនិងមួយចំណែកទៀតឲ្យទៅមេគយ៨០ម៉ីនរៀលនោះគីត្រូវបង្វិលឲ្យក្រុមឈ្មួញរកស៉ីឹកត្រីឲ្យក្រពើរវិញផងដែរ។បញ្ហាខាងលើនេះបញ្ជាក់ថាស្ថាប័នគយច្រកទ្វារព្រំដែនអន្តជាតិគីឡូត៏១៣(ហៅភ្នំដី)បានប្រព្រឹត្តអំពើរពុករលួយដូចសារព័ន៏មានចុះផ្សាយពិតមែន ហើយមជ្ឈដ្ខានបានរិះគន់នោះស្ងាប័នគយច្រកទ្វារខាងលើបានផ្អាក់មិនឲ្យក្រុមឈ្មួញនាំត្រីក្លាសេឲ្យក្រពើស៉ីនោះគីមានចេតនាមួយផ្ថាច់មុខរបរបស់ក្រុមឈ្មួញមិនឲ្យរកស៉ី ម្យ៉ាងវិញទៀតគីមានចេតនាមួយដើម្បីឲ្យពួកគាត់ចំណាក់ស្រុកតែម្ដង។
*ប្រភពបានបញ្ជាក់ថាប្រជាពលរដ្ឋដែលមានគំនិតចេះរកស៉ីដើម្បីក្រុមគ្រួសារនោះគីជាការល្អនិងកាត់បន្ថយការឆ្លងដែនចំណាក់ស្រុកផងដែរ។តែផ្ទុយទៅស្ថាប័នគយច្រកទ្វារព្រំដែនអន្តជាតិខាងលើនោះគីធ្វើផ្ទុយដែលរាជរដ្ឋាភិបាលចង់បាន។
ករណីរងការចោទប្រកាន់ខាងលើនេះប្រធានការិយាល័យគយនិងរដ្ឋករច្រកទ្វារព្រុំដែនអន្តរជាតិគីឡូត៏១៣(ហៅភ្នំដី)មិនអាចសុំការបំភ្លីបានឡើយដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕វណ្ណា