ខេត្តមណ្ឌលគិរី៖ នេះជាសកម្មភាពជាក់ស្តែងនៃក្បួន ត្រាក់ទ័រ ឡានបាកុង កាឡេថង របស់ ឧកញ៉ា សុឹង សំអុល, តុប វីដា ,ឧកញ៉ាប៉ោ សំអឿន ចូលទៅអូសឈើនៅព្រៃកុងៗ ដែនជម្រកសត្វភ្នំព្រេច ត្រូវបានគេផ្តិតថតយកបាន នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ខណះ លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកស្នងការនគរបាលខេត្ត បដិសេធន៍ថាពុំឃើញមាន និងអះអាងត្រឹមតែថាលោកបានដឹង ព័ត៍មាននេះ ២ទៅ៣ថ្ងៃមុនដែរ និងអោយជំនាញ កម្លាំងចុះទៅស្រាវ ។ តែជាលទ្ធផលធាតុពិតត្រូវបានគេរាយការណ៍មកថា៖ សកម្មភាពនៃមធ្យោបាយអូសឈើ ដឹកឈើ បានចរាចរណ៍ចូលទៅកាន់ព្រៃកុងៗ ដោយរលូន ធ្វើចំពោះក្រសែភ្នែកអាជ្ញាធរ សមត្ថកិច្ចជំនាញជាច្រើនស្ថាប័ននោះ..?
មានទីតាំង២កន្លែងដែលឧកញ៉ា សុឹង សំអុល, តុប វីដា ,ឧកញ៉ាប៉ោ សំអឿន ត្រូវប្រមូលឈើ ដោយទ្រង់ទ្រាយ គឺទី១-នៅព្រៃកុងៗ ដែនជម្រកសត្វភ្នំព្រេច ស្រុកកោះញ៉ែក ដោយប្រើឡានបាកុងជាង ២០០គ្រឿង ត្រាក់ទ័រសម្រាប់អូសឈើជាង៤០គ្រឿង កាឡេថងជា៥០០គ្រឿង និងរថយន្តយីឌុប រថយន្តកាម៉ាសជាច្រើនគ្រឿងសម្រាប់ដឹកជញ្ជូនឈើចេញ ទី២-នៅចំណុចកែងចំការចេក ក្នុងភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ដែលមានឈ្មួញ៣រូប ជាអ្នកប្រមូលឈើយកមកផ្គត់ផ្គង់អោយ ឧកញ៉ា សុឹង សំអុល, តុប វីដា ,ឧកញ៉ាប៉ោ សំអឿន គឺមានឈ្មោះ ម៉ុក ឈ្មោះ ចេង សាក់ ជាទាហាន ឈ្មោះ ចាប កុសល ជាទាហាន ។ ពេលនេះនៅស្រុកកែវសីមា មានឈើនិងឡានបាកុងដឹកឈើច្រើនណាស់ លើករួចក៏មាន មិនទាន់លើកក៏មាន ដើម្បីដឹកជញ្ជូនចេញទៅកន្លែងចិញ្ចឹមគោ របស់ឧកញ៉ា គង់ ក្រឹង ស្រុកស្នួលខេត្តក្រចេះ ជាប់ព្រំដែនវៀតណាម។ ប៉ុន្តែពួកគេកំពុងភ័យស្លន់ស្លោរខ្លាចសមត្ថកិច្ចថ្នាក់ដឹកនាំកម្លាំងបង្ក្រាប។
លោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តទទួលស្គាល់ថាមាន សកម្មភាពទាំងនេះ គ្រាន់តែខាងលោកខ្វះកម្លាំងបន្តិច ហើយបន្តធ្វើកិច្ចការនេះ។ ដោយឡែកលោកស្នងនគរបាលខេត្តបញ្ជាក់ថា ទទួលបានព័ត៍មាននេះមែន៣ថ្ងៃមកហើយ លោកក៏បានដាក់កម្លាំងទៅស្រាវជ្រាវអស់ហើយ បើជួបក្នុងបទល្មើសជាក់ស្តែងនឹងបង្ក្រាប។
ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ន សកម្មភាពបទល្មើសនេះតែបន្តធ្វើយ៉ាងសម្រុកបំផុត៕
ដោយ៖ សិលា