សមត្ថកិច្ចចុះពិនិត្យឃ្លាំងឥវ៉ាន់ សង្ស័យនាំចូលអត់បង់ពន្ធ

ចែករំលែក៖

ភ្នំពេញ ៖ ឃ្លាំងស្តុកទំនិញ ខោ អាវ មួយកន្លែង ស្ថិតនៅតាមផ្លូវ១០១១ ភូមុពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលស្តុកខោអាវ នាំចូលពីប្រទេសចិន ហើយសង្ស័យបន្លំលួចនាំចូល ដោយអត់បង់ពន្ធ ទើបនៅវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ឃ្លាំងស្តុកខោ អាវ ដែលនាំចូលពីប្រទេសចិន សង្ស័យ មួយផ្នែកនាំចូលមក មិនបានបង់ពន្ធ ទើបនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលសេដ្ឋកិច្ចក្រុង ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែង ។

ក៏ប៉ុន្តែលទ្ធផលយ៉ាងណានោះ សមត្ថកិច្ចមិនទាន់ប្រាប់នៅឡើយ ថាខោអាវ រាប់រយកេស ទាំងនោះ បានបង់ពន្ធហើយឬយ៉ាងណា រង់ចាំផ្ទៀងផ្ទាត់ឯកសារ ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print