ខេត្តស្វាយរៀង៖បុរស់ម្នាក់ស្រវឹងជោគជាំរួចបើកម៉ូតូលឿនដូចហោះដល់ផ្លូវកោងបត់មិនទាន់
ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបណ្ដាលឲ្យរងរបួសបែកក្បាលផុងលលាដ៏កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី២១វិច្ឆិកាឈានចូលថ្ងៃទី២២វិច្ឆិកា២០១៥នៅលើកំណាត់ផ្លូវក្រាលកៅស៊ូចំណុចផ្លូវកោងក្បែបុស្ត៍រដ្ឋបាលនគបាលឃុំរមាំងថ្កោលស្ថិតនៅភូមិរមាំងថ្កោលឃុំរមាំងថ្កោលស្រុកស្វាយទាប។
បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៌រដ្ឋបាលឃុំរមាំងថ្កោលបានឲ្យដឹងថាជនរងគ្រោះឈ្មោះប៊ុនម៉ៅភេទប្រុសអាយុ៣២ឆ្នាំជាកម្មកររស់នៅផ្ទះជួលស្ថិតនៅភូមិទន្លៀងឃុំរមាំងថ្កោលរងរបួសបែកក្បាលផុងលលាដ៏។ប្រភពដ៏ដែលបន្តទៀតថាមុនពេលកើតហេតុជនរងគ្រោះទៅផឹកស៊ីជាមួយមិត្តភក្តិនៅភូមិរមាំថ្កោលតាំងពីក្បាលព្រលប់រហូតរលងអាធ្រាតក៏បែកគ្នាទៅផ្ទះរៀងៗខ្លួនរីឯជនរងគ្រោះក៏ជិះម៉ូតូម៉ាកហុងដាសេ១២៥ត្រឡប់មកផ្ទះវិញគឺជិះម្នាក់ឯងហើយបានបើកល្បឿនលឿនដូចហោះលុះមកដល់ចំណុចផ្លូវកោង កន្លែងកើតហេតុខាងលើក៏ជ្រុលចង្កូតទៅបុកនិងបង្គោលភ្លើងពេញទំហ៊ឹងបណ្តាលឲ្យបោកក្បាលនិងបង្គោលភ្លើងបែកក្បាលផុងលលាដ៏សន្លប់នៅនិងកន្លែងគួរឲ្យសង្វេក។ត្រូវមន្រ្តីនគបាលប៉ុស្ត៌រដ្ឋបាលឃុំរមាំងថ្កោលហៅរថយន្តសាមុយដឹកបញ្ជូនមកមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះក៏ប៉ុន្តែមន្រ្តីនគបាលរកអត្តសញ្ញាណនិងសាច់ញ្ញាតិជនរងគ្រោះមិនឃើញ រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹកទើបស្រ្តីជាប្រពន្ធបានដឹងមកថែទាំ។រីឯស្រ្តីជាប្រពន្ធឈ្មោះញ៉ែមសោភា អាយុ២១ឆ្នាំជាកម្មការនី បានឲ្យដឹងថានាងមានប្តីនិងមានកូនម្នាក់ឈ្មោះលីសោភណ្ឌ័ ភេទប្រុសអាយុ២ឆ្នាំ មានទៅលំនៅភូមិគយត្របែកសង្កាត់គយត្របែកក្រុងស្វាយរៀង ហើយពេលទៅធ្វើកម្មករកម្មការនីក៏ផ្ញើរកូនប្រុសឲ្យម្តាយមើលថែ ២នាក់ប្តីប្រពន្ធបានទៅជួលផ្ទះរស់នៅក្នុងភូមិទន្លៀងជិតកន្លែងធ្វើការរោងចក្រ។លុះដល់ថ្ងៃទី១៩វិច្ឆិកា២០១៥កូនប្រុសដែលនៅជាមួយជីដូនគឺមានជម្ងឺ ត្រូវយកមកមន្ទីរពេទ្យ ជីដូនក៏បានយកចៅទៅមន្ទីរពេទ្យដើម្បីព្យាលស្រ្តីជាប្រពន្ធក៏សុំលុយប្តីយកឲ្យម្តាយឲ្យថ្លែពេទ្យនិងចាយវាយក្នុងពេទ្យក៏មានទម្នាស់ពាក្យសំដីជាមួយប្តីប្រពន្ធរហូតឈ្លោះគ្នាផ្អើលអ្នកជិតខាងហើយប្តីក៏បានជេប្រទេចរួចបណ្តេញប្រពន្ធឲ្យចុះចេញពីផ្ទះជួលទាំងយប់។ស្រ្តីជាប្រពន្ធក៏ឲ្យអ្នកជិតខាងជូនមកផ្ទះម្តាយនៅគយត្របែកវិញ។ប្រភពដ៏ដែលបន្តទៀតថាក្រោយពីបណ្តេញប្រពន្ធៗមកនៅជាមួយម្តាយមកបុរស់ជាប្តីបានដើរផឹកស៊ីជាមួយមិត្តភក្តិស្រវឹងរាល់យប់ហើយនៅយប់កើតហេតុជិះម៉ូតូបុកបង្គោលភ្លើងរបួសបែកក្បាលផុងលលាដ៏ សន្លប់ឈឹងសមត្ថកិច្ចក៏ហៅរថយន្តសាមុយដឹកមកមន្ទីរពេទ្យខេត្តដោយរបួសក្បាលធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបានទើបឲ្យក្រុមគ្រួសារបញ្ជូនទៅរាជធានីភ្នំពេញដើម្បីស្គេនក្បាលក៏ប៉ុន្តែមើលទៅស្ថានភាពគឺសង្ឃឹមតិចណាស់។