សកម្មភាពនៃស្រ្តីទី១ របស់បណ្តាមេដឹកនាំអាស៊ាន និងប្រទេសដៃគូរបស់អាស៊ាន អញ្ជើញចូលរួមកម្មវិធីម្ហូបអាហារអាស៊ាន ក្រោមមូលបទ អង្ករដែលភ្ជាប់យើង

ចែករំលែក៖

​​ក្នុងឱកាសនៃការអញ្ជើញអបដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នានា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២០ដល់ថ្ងៃទី២២វិច្ឆិកា នៅព្រឹកថ្ងៃទី២១វិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមកម្មវិធីម្ហូបអាហារអាស៊ាន ក្រោមមូលបទ អង្ករ​ដែលភ្ជាប់យើង ដែលប្រារព្វរៀបចំឡើងនៅសណ្ឋាគារ Royale Chulah ទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ា​ឡេស៊ី។ ពិធីដ៏មានអត្ថន័យដ៏ឧត្តុង្គឧត្តមនោះក៏មានការអញ្ជើញចូលរួមពី ព្រះអង្គម្ចាស់ក្សត្រីនៃព្រះ​ករុណា​ស៊ុលតង់ ហាជី ហាសានណាល ប៊ូលហ្គាដ (Haji Hassanal Bolkiah) នាយក​រដ្ឋ​មន្រ្តី​​ប្រុយ​ណ​េដារូ​ស្សា​ឡាម លោកជំទាវភរិយាឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានា​ធិ​បតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោកជំទាវភរិយាឯកឧត្តម លី សៀន​លុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធា​រណ​រដ្ឋសឹង្ហបូរី លោកជំទាវភរិយាឯកឧត្តម​ឧត្តម​សេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan O Cha) នាយករដ្ឋមន្រ្តីនៃ​ព្រះរា​ជាណាចក្រថៃ លោកជំទាវ​ភរិយា​រួមទាំង​ឯកឧត្តម ឡេ លឿងមិញ(Le Luong Minh) អគ្គលេខា​ធិ​ការ​អាស៊ាន លោកជំទាវភរិយា ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ហ្សិនហ្សូអាបេ លោកជំទាវភរិយាឯកឧត្តម​នាយករដ្ឋមន្រ្តីចិន លី ខឺឈាង ព្រមទាំងវត្តមានលោកជំទាវ ជាភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តា​ប្រទេស​អាស៊ាន និងប្រទេសពាក់ព័ន្ធ​ដទៃទៀតជាច្រើនរូប។ បន្ទាប់ពីធីស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់ពី​សំណាក់​លោកជំទាវ Datin Paduka Seri Rosmah Mansor ភរិយាឯកឧត្តម ណាជីប រ៉ាហ្សាក់ (Najib Razak) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី រួច​មកព្រះអង្គម្ចាស់ក្សត្រី និងលោកជំទាវជាភរិយាឥស្សរជនជាន់ខ្ពស់​ នៃបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសពាក់ព័ន្ធដទៃទៀតរបស់អាស៊ាន បានយាងនិងអញ្ជើញទតនិង ទស្សនានៅតាមបណ្តាស្តង់ពិព័រណ៌ម្ហូបអាហាររបស់បណ្តាប្រទេសអាស៊ាន ក្នុងនោះរួមមានស្តង់ពិព័រណ៌​ម្ហូបអាហារចំនួន៥មុខដែលបញ្ជាក់ពី អត្តសញ្ញាណរបស់ប្រទេសប្រ៊ុយណេដោរុយសាឡាម ព្រះរាជាណា​ចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ សាធា​រណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសឹង្ហបុរី ព្រះរាជាណាចក្រថៃ និងសា​ធារណរដ្ឋសង្គមនិយមវៀតណាម ដែលស្តង់ពិព័រណ៌ម្ហូបអាហាររបស់ប្រទេសនីមួយៗ បានបញ្ជាក់ពីអត្ត សញ្ញាណពិតប្រាកដ នៃមុខម្ហូបអាហារដែលជាទំនៀបទំលាប់ប្រពៃណីរបស់ប្រទេសផងខ្លួន ពិសេសមុខ ម្ហូបអាហារដែលផលិតចេញពីអង្ករ ដែលប្រជាជននៃប្រទេសទាំង១០ក្នុងតំបន់អាស៊ានទទួលទានប្រចាំថ្ងៃ ដោយ​ខានមិនបាន។ ព្រះអង្គម្ចាស់ក្សត្រី សម្តេច និងលោកជំទាវជាភរិយានៃឥស្សរជនជាន់ខ្ពស់ របស់​បណ្តាមេដឹកនាំនៃប្រទេសអាស៊ាន និងប្រទេសពាក់ព័ន្ធនានារបស់អាស៊ាន បានទតនិងពិនិត្យយ៉ាងយក​ចិត្តទុកដាក់​ ពិសេសស្តេចយាងសោយនិងភ្លក់នូវរស់ជាតិក្រយា និងម្ហូបអាហារពីបណ្តាប្រទេសអាស៊ាន​ទាំង១០ប្រទេស ដែលបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៌ម្ហូបអាហារ សម្រាប់កិច្ចប្រជំកំពូលអាស៊ាន​លើកទី២៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ាន ដែលបាននឹងកំពុងដំណើរការក្នុងថ្ងៃដំបូងរបស់ ខ្លួន ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់នេះ។ សូមបញ្ជាក់ដែរថា នៅក្នុងខ្លឹមសារជាសាវ័ននៃការកសាង សេដ្ឋកិច្ចអាស៊ាន អាស៊ានបានទទួលស្គាល់ថា សមាហរណកម្មសេដ្ឋកិច្ចតំបន់ គឺជាកម្លាំងជម្រុញដែលជា ដំណើរការកំពុងប្រព្រឹត្តិទៅ នៃបណ្តាសេដ្ឋកិច្ចរបស់ប្រទេសអាស៊ាន ខណៈដែលបរិស្ថានក្នុងស្រុកនិងខាង ក្រៅ កំពុងវិវត្តន៍ទៅមុខឥតឈប់ឈរ។ នៅក្នុងទសវត្សរ៍ខាងមុខនេះ អាស៊ាននឹងផ្តល់ការសង្កត់ធ្ងន់ថ្មីមួយ ទៅលើការអភិវឌ្ឍន៍និងការជម្រុញសហគ្រាសមីក្រូ និងសហគ្រាសធុនតូច មធ្យម នៅក្នុងកិច្ចប្រឹងប្រែង សមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួន។ ជាមួយនិងការប្តេជ្ញាចិត្តរបស់ខ្លួន អាស៊ាននឹងបន្តសម្រួលការគៀងគរ ធនធានពីបណ្តាប្រទេសសមាជិកអាស៊ាន ពីដៃគូសន្ទនា និងពីស្ថាប័នអន្តរជាតិនានា ខាងហិរញ្ញវត្ថុ ជំនាញការ និងការគាំទ្រដល់ការកសាងសមត្ថភាព ដើម្បីអនុវត្តវិធានការដែលបានឯកភាព។ នៅក្នុងការ គៀងគរប្រភពធនធាន នៅក្នុងទម្រង់ជាមូលនិធិ ជាអ្នកជំនាញ ឬជាទ្រព្យចំណេះដឹង ការពិចារណានឹងត្រូវ បានធ្វើចំពោះនិរន្តរភាពនៃការខិតខំប្រឹងប្រែង គំនិតផ្តួចផ្តើម ឬគម្រោងនានា និងបណ្តាយន្តការដែលបាន បង្កើត។

​​ថ្លែងសុន្ទរកថាទៅកាន់ព្រះអង្គម្ចាស់ក្សត្រី សម្តេច និងភរិយានៃបណ្តាមេដឹកនាំអាស៊ាន និងប្រទេស​ជាដៃគូរបស់អាស៊ាន លោកជំទាវ Datin Paduka Seri Rosmah Mansor ភរិយាឯកឧត្តម ណាជីប រ៉ា​ហ្សាក់ (Najib Razak) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មានប្រសាសន៍ថា ក្នុងនាមស្វាមី ថ្នាក់ដឹកនាំ​និង​ប្រជា​ជន​ម៉ាឡេស៊ីទាំងអស់ លោកជំទាវសូមសំដែងនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ថ្វាយនិងជូន ចំពោះព្រះអង្គម្ចាស់ក្សត្រី សម្តេច លោកជំទាវ ជាភរិយារបស់បណ្តាមេដឹកនាំនៃប្រទេសអាស៊ាន និង​ប្រទេសជាដៃគូរបស់អាស៊ាន ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត ស្តេចយាងនិងអញ្ជើញមក ចូលរួមក្នុងពិធីពិព័រណ៌ម្ហូបអាស៊ានអាស៊ាន ក្នុងបរិយាកាសដ៏ស្និតស្នាលរ៉ាក់ទាក់បំផុតនេះ។ លោកជំទាវ Datin Paduka Seri Rosmah Mansor មានប្រសាសន៍បន្តថា កម្មវិធីម្ហូបអាហារអាស៊ាន ក្រោមមូលបទ អង្ករដែលភ្ជាប់យើង ដែលព្រះអង្គម្ចាស់ក្សត្រី សម្តេច លោកជំទាវ ស្តេចយាងទត និងទស្សនារួមគ្នានៅ​ពេលនេះ គឺមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ ពោលគឺម្ហូបអាហារទាំងអស់ ដែលបណ្តាប្រទេស​អាសា៊នទាំង១០ប្រទេសលើកយកមកបង្ហាញនៅពេលនេះ គឺជាមុខម្ហូបដែលភាគច្រើនផលិតចេញពីអង្ករ ដែលប្រជាជាតិអាស៊ានទាំងអស់ ខិតខំរកស៊ីទទួលទានប្រចាំថ្ងៃដោយខានមិនបាន។ ជាមួយនិងសុន្ទរកថា គន្លឹៈនោះដែរ លោកជំទាវក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ថ្វាយនិងជូនព្រះអង្គម្ចាស់ក្សត្រី សម្តេច លោកជំទាវទាំងអស់ សូមមានព្រះរាជសុខភាពល្អបវរមហាប្រសើរ ក្នុងការស្នាក់អាស្រ័យបំពេញបេសក​កម្ម ការងារនៅលើទឹកដីនៃប្រទេសម៉ាឡេស៊ីក្នុងឱកាសដ៏ថ្លៃថ្លានេះ។
​​នៅក្នុងកម្មវិធីម្ហូបអាហារអាស៊ាន ក្រោមមូលបទ អង្ករដែលភ្ជាប់យើង ក៏មានការបង្ហាញពីរបបធ្វើ​ម្ហូបដោយមេចុងភៅល្បីល្បាញរបស់ប្រទេសម៉ាឡេស៊ី និងការសំដែងសិល្បះពីបណ្តាក្រុមសិល្បះ នៃ​ប្រ​ទេស​អាស៊ាន ក្នុងបរិយាកាសស្និតស្នាលរ៉ាក់ទាក់បំផុត។ ឥឡូវនេះគឺដល់ពេលវេលាដ៏សំខាន់ សំរាប់ការ​កសាងសហគមន៍អាស៊ាន តាមរយៈការខិតខំរួមគ្នានិងឆន្ទៈនយោបាយ ហើយអ្វីដែលសំខាន់ជាងនោះទៅ​ទៀត គឹការឯកភាពក្នុងចំណោមផ្ទៃក្នុងអាស៊ាន ជាកម្លាំងរួមក្នុងការកសាងសេដ្ឋកិច្ចមួយដែលមាន​ថាម​ពល និងដើ​ម្បីឲ្យអាស៊ានមានការប្រកួតប្រជែង ដើម្បីធ្វើយ៉ាងណាធ្វើឲ្យមានឱកាសដូចៗគ្នា ក្នុងទិសដៅ​ជំរុញនិង លើកកម្ពស់កំណើនសេដ្ឋកិច្ចនៃប្រទេសផងខ្លួន ពិសេសប្រជាពលរដ្ឋក្នុងតំបន់ទាំងមូល។ កន្លង​មកអាស៊ានបានឆ្លងកាត់នូវការលំបាកជាច្រើន ពោលគឺក្នុងរយៈពេល៤៧ឆ្នាំនៃការបង្កើតអាស៊ាននេះ ពិសេស​វិបត្តិសេដ្ឋកិច្ច គ្រោះធម្មជាតិ និងជម្ងឺរាតត្បាតនានា ប៉ុន្តែផ្ទុយទៅវិញបញ្ហាទាំងអស់នោះ បានធ្វើឲ្យ អាស៊ានកាន់តែមានកម្លាំងខ្លាំងក្លាជាងមុន និងមានផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ បច្ចុប្បន្ន​សេដ្ឋកិច្ច​អាស៊ានមានកំណើនរហូតដល់២៥០ពាន់លានដុល្លា ស្ថិតក្នុងចំណាត់​ថ្នាក់ទី៧នៃសេដ្ឋកិច្ចពិភពលោក ការ​ធ្វើបនីយកម្មក្នុងតំបន់អាស៊ានមានការកើនឡើងជាលំដាប់ ក្នុងនោះកាលពីឆ្នាំ២០១៣កន្លងទៅ ការធ្វើ​ពាណិជ្ជកម្មក្នុងចំណោមប្រទេសអាស៊ាន មានអាត្រា៦០២ពាន់លានដុល្លា ដូចនេះការប្រម៉ើលមើល​ក្នុង​ឆ្នាំ២០៥០ខាងមុខ សេដ្ឋកិច្ចអាស៊ាននឹងមានការកើនឡើងរហូត ដល់ចំណាត់ថ្នាក់ទី៤ នៃសេដ្ឋកិច្ចពិភព​លោក។ សេដ្ឋកិច្ចរបស់អាស៊ាននិងប្រទេស៦ផ្សេងទៀតរបស់អាស៊ាន និងមានប្រជាពលរដ្ឋរហូតដល់ ប្រមាណ៣ពាន់លាននាក់ និងមានផលទុនសរុប GDP រហូតដល់១៧រយពាន់លានដុល្លា ពោលគឺស្មើនិង ៤០%​នៃពាណិជ្ជកម្មពិភពលោក។  

...

   
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print