ស្ពានតេជោអភិវឌ្ឍន៍ស្រុកឈូកប្រឈមមុខនិងការខូចខាតធ្ងន់ធ្ងររថយន្តឆ្លងកាត់មិនបាន

ចែករំលែក៖

ខេត្តកំពត ៖ ជំនន់ទឹកភ្លៀងដែលហូរធ្លាក់ចេញពីជួរភ្នំបានធ្វើឲ្យកំណាត់ ផ្លូវចូលទៅកាន់ទៅកាន់តំបន់អភិវឌ្ឍន៍តាកែនកោះស្លាយោធិនពិការ៣១៧រង នូវការខូចខាតជាច្រើនកន្លែង  ក្នុងនោះស្ពានតេជោអភិវឌ្ឍន៍ ស្ថិតនៅក្បែរទីតាំងបណ្តុះកូនឈើ ក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បានបាក់ស្រុតក្បាលស្ពានមិនអាចឲ្យ រថយន្តដឹកទំនិញធ្វើចរាចរណ៍បានឡើយដោយបើកឆ្លងកាត់បានតែរថយន្តទេសចរណ៍ធុនតូចប៉ុណ្ណោះ ។

ដោយមើលឃើញពីបញ្ហាប្រឈមនឹងគ្រោះថ្នាក់ដែលអាចកើតឡើងគ្រប់ពេលវេលា អាជ្ញាធរឃុំនិងស្រុកបានដាក់កម្លាំងយោធាឲ្យប្រចាំការគ្រប់ពេលវេលា និងដាក់សញ្ញាសម្គាល់ហាមមិនឲ្យរថយន្តធុនធំបើកឆ្លងកាត់  ធ្វើចរាចរណ៍បានតែរថយន្តជាលក្ខណៈគ្រួសារ ប៉ុណ្ណោះ ។

ពាក់ព័ន្ធបញ្ហាគ្រោះទឹកជំនន់បំផ្លាញផ្លូវនិង ស្ពាននេះដែរលោកសាន គ្រីយ៉ា មេឃុំតេជោអភិវឌ្ឍន៍បានប្រាប់ដូច្នេះថា ជំនន់ទឹកភ្លៀងរយៈពេលជាង១ខែនេះបានធ្វើឲ្យកំណាត់ផ្លូវចូលទៅកាន់តំបន់អភិវឌ្ឍន៍តាកែនកោះស្លាយោធិនពិការ៣១៧ ទទួលរងនូការខូចខាតជាអន្លើៗ  ក្នុងនោះក្បាលស្ពានតេជោអភិវឌ្ឍន៍បានបាក់ស្រុតធ្លាក់ចូលទៅក្នុងព្រែក ហើយអាជ្ញាធរស្រុកនិងឃុំពុំមានលទ្ធភាពជួសជុលនោះទេព្រោះទំហំនៃការខូចខាតធំពេកត្រូវចំណាយថវិកាច្រើននិងទាមទារឲ្យមានអ្នកជំនាញចុះសិក្សាពីបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ ។  ឥឡូវនេះអាជ្ញាធរស្រុកនិងឃុំបានធ្វើរបាយការរាយការណ៍ថ្នាក់លើរួចហើយ  តែមិនទាន់មានអ្នកជំនាញនិងស្ថាប័នពាក់ព័ន្ធណាចុះមកពិនិត្យឡើយ ។ ដោយប្រឈមនិងហានិភ័យគ្រោះខ្ពស់អាជ្ញាធរបានដាក់សញ្ញាសំគាល់និងដាក់កងកម្លាំងឲ្យប្រចាំការ ហាមមិនឲ្យរថយន្តធន់ធំឆ្លងកាត់ ។

លោកមេឃុំបានបន្តថា  សូមឲ្យស្ថាប័នពាក់ព័ន្ធចុះមិនពិនិត្យនិងជួសជុលឡើងវិញឲ្យបានឆាប់ព្រោះផ្លូវនិងស្ពាននេះជាសរសៃឈាមសេដ្ឋកិច្ចជាតិនិងមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅតំបន់តេជោអភិវឌ្ឍន៍តាកែនកោះស្លា ។  ជាមួយគ្នានេះដែរលោកមេឃុំបានលើកម្រាមដៃដប់ស្នើរសុំឲ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយធ្វើអន្តរាគមន៍ឲ្យមន្ត្រីជំនាញ់ចុះមកសិក្សានិងស្ថាបនាឡើងវិញឲ្យបានឆាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងការដឹកទំនិញឬដំណំកសិផលផ្សេងៗយកមកកាន់ទីផ្សារ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print