លោកវរសេនីយ៍ឯកស៊ុត សំអុន ប្រធាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្វើសន្និសិទព័ត៏មានបង្ហាញមុខជនសង្ស័យជាប់ចោទពីបទលួចដ៏សកម្ម មុនបញ្ជូនទៅសាលាតំបូងខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ លោក​វរសេនីយ៍ឯកស៊ុត សំអុន នាយការិយាល័យនគរបាល ព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរ​បាលខេត្តព្រះសីហនុ បានធ្វើសន្និសិទព័ត៏មានបង្ងាញមុខជនសង្ស័យចំនួន០២នាក់ជាប់ចោទធ្វើសកម្មភាពលួចដ៍សកម្មនៅក្នុងក្រុងព្រះសីហនុ.ក្នុងស្ថានទម្ងន់ទោស ហើយត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការ.រដ្ឋាន.ខេត្តព្រះសីហនុបើកការស្រាវជ្រាវនិងឃាត់ខ្លួនបាន។
              លោកវរសេនីយ៍ឯក ស៊ុត សំអុនបានឲ្យដឹងថា ÷ដោយអនុវត្តទៅតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងមហាផ្ទៃនិងអនុវត្តទៅតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិក៍ដូចជាបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ។បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះយិន យ៉ាត់ ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបររត់រុឺម៉កមានទីលំនៅភូមិ០២ សង្កាត់លេខ០២ ក្រុង.ខេត្តព្រះសីហនុ។តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថានៅវេលាម៉ោង១៩ថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះស្ថិតនៅចំណុចមុខអតីត:គ្លីនិក៨៨៨(វិថីបុរីកម្មករ) ក្នុងភូមិ០២ សង្កាត់លេខ០៣ ក្រុង.ខេត្តព្រះសីហនុមានករណីអំពើរលួចយកម៉ូតូមួយគ្រឿងម៉ាកវេវអេស សេរីចាស់មិនមានស្លាកលេខសណ្តោងរុឺម៉កខណ:ជនរងគ្រោះខាងលើ ចតនៅខាងមុខមន្ទីរពេទ្យចូលទៅទិញថ្នាំលុះត្រឡប់មកវិញក៍បាត់ម៉ូតូតែម្តងហើយក៍បានប្តឹងមកសមត្ថកិច្ចនគរបាល។ បន្ទាប់ពីទទួលបានបណ្តឹងភ្លាមៗនិងទទួលបានបទបញ្ជាដ៍មុឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុធ្វើយ៉ាងណាស្វែងរកអត្តសញ្ញាណជនសង្ស័យឈានទៅបង្ក្រាបឲ្យខាងតែបាន។ពេលនោះកម្លាំងជំនាញនៃផែននគរបាលព្រហ្មទណ្ឌកម្រិតស្រាល. ធ្ងន់ បានធ្វើការស្រាវជ្រាវដាក់កម្លាំងពួនស្ទាក់តាមច្រកល្ហកផ្សេងៗហើយក៍ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានខណ:ដែលកំពុងតែជិះម៉តូដែលលួចបាននៅជិតរង្វង់មូលតោ០២។បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួននិងតាមចម្លើយសារភាពរបស់ជនសង្ស័យក៍ឈានទៅឃាត់ខ្លួនបានបក្សពួកម្នាក់ទៀតដែលជនសង្ស័យទាំង០២នាក់មានឈ្មោះដូចខាងក្រោមនេះ÷
       ០១/ ឈ្មោះ ហុឹម ចាន់រ៉ាភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ០២ សង្កាត់លេខ០១ ក្រុង.ខេត្តព្រះសីហនុជាជន(ដៃដល់ )។
           ០២/  ឈ្មោះ ម៉ៅ ប៊ុនថាភេទប្រុស អាយុ៣១ ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដជាអ្នកសមគំនិត។
            នៅពេលឃាត់ខ្លួនសមត្ថកិច្ចនគរបាលដកហូតបានម៉ូតូដែលជនសង្ស័យធ្បើសកម្មភាពលួចបានចំនួន០៤គ្រឿងដែលពួកគេយកមកលាក់ទុក។០១គ្រឿងម៉ាកវេវ អេសមិនមានស្លាកលេខ សណ្តោងរុឺម៉កម្ចាស់សុំយកទៅប្រកបរបរ រកទទួលទានវិញ។និងមានម៉ាកអ៊ែប៊្លែកចំនួន០២គ្រឿងមិនមានស្លាកលេខពណ៏ក្រហម.លាយពណ៏ស និងអ៊ែប៊្លែកពណ៏ខ្មៅមិនមានស្លាកលេខ។មួយគ្រឿងទៀតម៉ាកហុងដា វុីសសុិន មិនមានស្លាកលេខ។ចំពោះជនសង្ស័យ និងវត្ថុតាងកម្លាំងនគរបាលជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្តព្រះសីហនុចាត់ការទៅតាមនិតិវិធីច្បាប់។ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print