ខេត្តព្រះសីហនុ ៖ នគរបាលជំនាញអន្តោប្រវេសន៍ខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសជនជាតិអូស្ត្រាលីមួយរូប ពីបទស្នាក់នៅខុសច្បាប់ ដើម្បីបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍តាមនិតិវិធីច្បាប់ ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពី រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅក្រុមទី៧ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។ជនបរទេសរូបនេះឈ្មោះ Richard Lee NeuBaer ភេទប្រុស សញ្ជាតិ អូស្រ្តាលី អាយុ ៤៦ឆ្នាំ ស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែនជាប់ខ្លួន និង មិនមានកន្លែងស្នាក់នៅពិតប្រាកដ ដេកតាមដងឆ្នេរ- ផ្លូវសាធារណ: ។
បច្ចុប្បន្នជនជាតិអូស្រ្តាលីម្នាក់នេះត្រូវបាននគរបាលអន្តោប្រវេសន្ត៍ បានបញ្ជូនទៅ អគនាយកដ្ឋាននគរបាលអន្តោប្រវេសន្ត៍ រាជធានីភ្នំពេញ។ឆ្លាម សមុទ្រ
...