ខេត្តសៀមរាប៖ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានមកដល់ព្រលានយន្តហោះខេត្តសៀមរាប ហើយស្នាក់នៅខេត្តនេះមួយយប់ ទើបបន្តមករាជធានីភ្នំពេញ ជួបជាមួយថ្នាក់ដឹកនាំមួយចំនួន របស់ប្រទេសកម្ពុជា ។
លោកចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប រួមទាំងមន្រ្តីសំខាន់ៗ មួយចំនួនទៀត បានទៅទទួលលោកនាយករដ្ឋមន្រ្តីរុស្ស៊ី ៕
...