ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងចេញដំណើរពីប្រទេសកម្ពុជា ដើម្បីធ្វើទស្សនកិច្ចជាផ្លូវរដ្ឋជាងកន្លះខែ នៅប្រទេសបារាំង។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានយាងដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ ត្រឹមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ តាមគម្រោងព្រះមហាក្សត្រ នឹងយាងត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ ៕
...