ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ៩និង៤៥នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងគណៈប្រតិភូកម្ពុជា បានអញ្ជើញត្រឡប់មកដល់កម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ រយៈពេល៣ថ្ងៃ នៅទីក្រុងគូឡាឡាំពួរ ៕