សម្តេច​ ហេង​ សំ​រិ​ន​ ដឹកនាំ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ដើម្បី​កំណត់​របៀបវារៈ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​ ៥​ នីតិកាល​ទី​៥

ចែករំលែក៖

​ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ទី​ ២៣​ ខែ​ វិច្ឆិកា​ នេះ​ នៅ​វិមាន​រដ្ឋសភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធាន​ រដ្ឋសភា​ជាតិ​បាន​ដឹកនាំ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ដែល​មាន​របៀបវារៈ​រួម​មាន​ ៖​

rookkk

១-​ ការ​ពិនិត្យ​ លើ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​សម្រាប់​ធ្វើ​វិសោធនកម្ម​ កិច្ចព្រមព្រៀង​ ម៉ា​រ៉ា​កេស​ស្តី​ពី​ការ​បង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភព​

​លោក​ដើម្បី​បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង​ ស្តី​ពី​សម្រួល​ពាណិជ្ជកម្ម​ទៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​(១​ក​)​នៃ​កិច្ច​ ព្រមព្រៀង​ ម៉ា​រ៉ា​កេស​។​ (​យោង​លិខិត​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៥)​។​

​ ២-​ ការ​ពិនិត្យ​លើ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​។​

(​យោង​លិខិត​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៥)​។​

៣-​ ការ​ពិនិត្យ​ លើ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រម​ ព្រៀង​ ស្តី​ពី​ការ​បង្កើត​មជ្ឈមណ្ឌល​ ជីវចំរុះ​អាស៊ាន​។​ (​យោង​លិខិត​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៥)​។​

​ ៤-​ ការ​ពិនិត្យ​ លើ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​។​

៥- ​ការ​ពិនិត្យ​ លើ​សំណើសុំ​បញ្ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥​នីតិកាល​ទី​៥​ នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ទូរគមនាគមន៍​។​

​ យោង​លិខិត​ របស់​គណកម្មការ​ សាធារណៈ​ ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​)​។​

​ ៦-​ ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង់​ឆ្នាំ​២០១៦​។​

​ ៧-​ ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ស្ថិតិ​។​

​ ៨-​ ការ​ពិនិត្យ​ និង​សម្រេច​លើ​សេចក្តី​ព្រាង​របៀបវារៈ​ទី​១៣​សម្រាប់​សម័យប្រជុំ​រដ្ឋសភា​លើក​ ទី​៥​នីតិកាល​ទី​៥​ ។​

​ បើ​ពុំ​មានការ​ប្រែប្រួល​ទេ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ និង​បន្ត​ដឹក​ នាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥​ នីតិកាល​ទី​៥​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​ ៣០​ខែវិច្ឆិកា​ ឆ្នាំ​២០១៥៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print