ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា នេះ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភាជាតិបានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានរបៀបវារៈរួមមាន ៖
១- ការពិនិត្យ លើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀង ម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភព
លោកដើម្បីបញ្ចូលក្នុងកិច្ចព្រមព្រៀង ស្តីពីសម្រួលពាណិជ្ជកម្មទៅក្នុងឧបសម្ព័ន្ធ(១ក)នៃកិច្ច ព្រមព្រៀង ម៉ារ៉ាកេស។ (យោងលិខិតរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៥)។
២- ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ។
(យោងលិខិតរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៥)។
៣- ការពិនិត្យ លើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌល ជីវចំរុះអាស៊ាន។ (យោងលិខិតរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៥)។
៤- ការពិនិត្យ លើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីសហជីព។
៥- ការពិនិត្យ លើសំណើសុំបញ្ចូលទៅក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី៥នីតិកាលទី៥ នូវសេចក្តីព្រាងច្បាប់ស្តីពី ទូរគមនាគមន៍។
យោងលិខិត របស់គណកម្មការ សាធារណៈ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់)។
៦- ពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០១៦។
៧- ពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ។
៨- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងរបៀបវារៈទី១៣សម្រាប់សម័យប្រជុំរដ្ឋសភាលើក ទី៥នីតិកាលទី៥ ។
បើពុំមានការប្រែប្រួលទេ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងបន្តដឹក នាំសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ២០១៥៕
ដោយ៖ ហេង សូរិយា