ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់ជាគូសង្សារនឹងគ្នាត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះដាច់ឃាត់ខ្លួនខ្លួន ខ្លួនកាលពីម៉ោង៧:៣០នាទីយប់ ក្រោយពេលធ្វើសកម្មភាពរិត.កសម្លាប់លោកយាយម្នាក់ប៉ុនប៉ងប្លន់ មិនបានសម្រេច ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា បង្ហាញមុខនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះសេង សំអយ ភេទស្រី ហៅអិប អាយុ២២ឆ្នាំ មុខរបរជាងអ៊ុតសក់ មានទីលំនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ចំណែកសង្សារមានឈ្មោះស៊ីម រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅសង្កាត់ផ្សារកណ្តាល រាជធានីភ្នំពេញ ចំណែកជនរងគ្រោះឈ្មោះបេ សួង អាយុ៩០ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។
នគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា តាមការរៀបរាប់ឲ្យដឹងពីរជនរងគ្រោះមុនពេលកើតហេតុ រូបគាត់កំពង់ដេកក្នុងផ្ទះក៍លេចមុខជនសង្ស័យជាស្ត្រីឈ្មោះសេងសំអយ(ហៅអយ) បានមកធ្វើសកម្មភាពដោយយកខ្សែនីឡុងមករិតកក្នុងបំណងប្លន់យកប្រាក់ខណៈជនរងគ្រោះរើបម្រាស់រួចនិងស្រែកផ្អើលឆោរឡោដល់អ្នករស់នៅជិតខាងបន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនមកឲ្យបុរសម្នាក់ឈ្មោះស៊ីមរ័ត្នដែលមានវ័យ១៧ឆ្នាំជួយដោយឡែកក៍ត្រូវប្រជាពលរដ្ឋនិងបងប្អូនជនរងគ្រោះចាប់ក្របួចទាំង២នាក់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវតែម្ដងទៅក្នុងការចាប់ខ្លួនជនពាក់ព័ន្ធបទល្មើសប្លន់នេះសមត្ថកិច្ចមូលដ្ឋានបានដកហូតម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីC១២៥ពណ៍ខ្មៅពាក់ស្លាក់លេខកណ្ដាល1-E0941 ព្រមទាំងខ្សែនីឡុងដែលជនសង្ស័យទុកធ្វើសកម្មភាពរិតកប្លន់ថែមទៀតផង។
ចំណែកជនត្រូវសង្ស័យម្នាក់ទៀតសមត្ថកិច្ចបានបញ្ជាក់ថាមានឈ្មោះស៊ីមរ័ត្នភេទប្រុសអាយុ១៧ឆ្នាំស្នាក់នៅសង្កាត់ផ្សារកណ្ដាលខណ្ឌដូនពេញរាជធានីភ្នំពេញនិងពុំមានជាប់ពាក់ព័ន្ធនិងករណីប្លន់ដោយយកខ្សែនីឡុងរិតកស្ត្រីវ័យចំណាស់នោះទេ។
បច្ចុប្បន្នជនសង្ស័យគូសង្សារទាំងពីរនាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ