ស្លាប់​ម្នាក់​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​នៅ​ស្រុក​ពញាឮ

ចែករំលែក៖

​ខេត្តកណ្តាល៖​ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ រីឯ​ម្នាក់​ទៀត​រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​ឧដុង្គ​ បន្ទាប់​ពី​បុរស​ទាំង​២​នាក់​ខាងលើ​នេះ​ជិះ​ម៉ូតូ​បុក​គ្នា​ពេញ​មួយ​ទំហឹង​នៅ​លើ​កំណាត់​ផ្លូវលំ​ គ្រា​ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ កាលពី​វេលា​ម៉ោង​១៩​ និង​២០​នាទី​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​ ស្ថិត​ក្នុងភូមិ​ត្រ​ពាំ​វាល​ ឃុំ​ជ្រៃ​លាស់​ ស្រុក​ពញាឮ​ ។​

20151122223259

​បុរស​ស្លាប់​បាត់បង់​ជីវិត​ត្រូវ​គេ​ស្គាល់ឈ្មោះ​ មាន​ បាន​ ហៅ​ចាវ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទី​ក្នុងភូមិ​ត្រ​ពាំ​វាល​ ឃុំ​ជ្រៃ​លាស់​ ស្រុក​ពញាឮ​ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​គុប​មូល​ ធុន​សេ​៥០​ ពណ៌​ស្លែ​ គ្មាន​ស្លាក​លេខ​ ។​ ចំណែកឯ​បុរស​រង​របួសធ្ងន់​ឈ្មោះ​ ភិន​ សុ​ផា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ត្រ​ពាំ​វាល​ ឃុំ​ជ្រៃ​លាស់​ ស្រុក​ពញាឮ​ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ស្គុ​ប​ពី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FB-1371​ ។​

​សាក្សី​និយាយ​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ស្គុ​ប​ពី​បើកបរ​តាម​បណ្តោយ​ផ្លូវលំ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លឿន​ ខណៈ​បើក​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​មាន​ឧបសគ្គ​អ្វី​នៅ​ខាង​មុខ​នោះ​ទេ​ ទើប​បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​គុប​មូល​ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ពេញ​មួយ​ទំហឹង​ ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ។​ ភ្លាមៗ​នោះ​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ដឹក​ជន​រង​គ្រោះ​ទាង​២​នាក់​ទៅ​កាន់​មន្ទីរពេទ្យ​ តែ​ជា​អកុសល​ភាគី​ម៉ូតូ​គុប​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ។​

​បច្ចុប្បន្ន​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ធ្វើការ​វាស់វែង​ ដកហូត​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​ ជំ​ណែ​កឯ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

20151122223300 (1) 20151122223259 (2)20151122223259 (1)

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print