គេចពីការតាមចាប់របស់សមត្ថកិច្ចជនសង្ស័យម្នាក់លោតចូលទឹកទន្លេបន្សល់ទុកម៉ូតូ១គ្រឿងនៅលើស្ពាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានសម្រេចលោតចូលទឹកទន្លេទាំងយប់ដើម្បីគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់កាបូបតាមផ្លូវសាធារណៈហើយត្រូវសមត្ថកិច្ចដេញតាមចាប់ ធ្វើអោយជនសង្ស័យភ័យក៏លោតចូលទឹកទន្លេតែម្តង បន្សល់ទុកម៉ូតូ១គ្រឿង នៅលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅ ។

VID-20151123-WA0038_15231

ម៉ូតូដែលជនសង្ស័យបន្សល់ទុកនៅលើស្ពានហើយលោតចូលទឹកទន្លេដើម្បីគេចចេញពីការតាមចាប់របស់សមត្ថកិច្ចនោះ ម៉ាកហុងដា MSX ពណ៍ស-ខ្មៅ កែដៃចង្កូតដាក់ពណ៍ ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 1FH-5108 ។

នគរបាលព្រហ្មទណ្ឌខណ្ឌបានអោយដឹងថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនសង្ស័យម្នាក់ដែលជិះម៉ូតូម៉ាកMSX បានធ្វើសកម្ម  ភាពឆក់កាបូបលើផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ក្រោយពីធ្វើសកម្មភាពសមត្ថកិច្ចប្រចាំការតាមផ្លូវជាតិបានបើកម៉ូតូប្រដេញតាមពីក្រោយ  គ្រានោះជនសង្ស័យបានបើកម៉ូតូឡើងស្ពានព្រះមុនីវង្សថ្មីទិសដៅពីលិចទៅកើត ។ ដោយឡែកនគរបាលខណ្ឌច្បារអំពៅបានចេញអន្តរាគមន៍ស្ទាក់ចាប់នៅក្បាលស្ពានខាងកើត ពេលនោះជនសង្ស័យបានឃើញកម្លាំងសមត្ថកិច្ច ក៍ឈប់ម៉ូតូនៅកណ្តាលស្ពាន ហើយលោត ចូលក្នុងទឹកទន្លេតែម្តងដើម្បីគេចខ្លួន មកដល់ពេលនេះមិនដឹងថាស្លាប់ឬ រស់នោះទេ ។

លោកម៉ៅ សឿត អធិការរងទទួលការងារព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានអោយដឹងថា ឥឡូវនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់ម៉ូតូ ដោយឡែកជនសង្ស័យដែល់លោតចូលទឹកទន្លេដើម្បីគេចចេញពីការតាមចាប់របស់សមត្ថកិច្ចនោះ មិនដឹងថាស្លាប់ឬរស់ឡើយ សូមទុកពេលអោយសមត្ថកិច្ចស្រាវជ្រាវសិន ៕

VID-20151123-WA0039_2767 VID-20151123-WA0038_2965 VID-20151123-WA0042_4267 VID-20151123-WA0043_4682

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print