ភ្នំពេញ៖ កីឡាករ វ៉ាន់ ចាន់វ៉េត មកពីក្លិបគីសែមានឫទ្ធិទទួលពានរង្វាន់ទាំងទឹកមុខស្រពាប់ស្រពោនដោយរង នូវការអាម៉ាស់យ៉ាងខ្លាំងពីសំណាក់អ្នក ទស្សនាដ៏ច្រើនក្នុងបរិវេណសង្វៀន អារីណារបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ក្រោយចាញ់ក្រោមថ្វីដៃកីឡាករថៃ ឈ្មោះ វីរ៉ាឆៃ មីណាយូធីន ដោយពិន្ទុឯក ច្ឆន្ទ ០-៥ ក្នុងកម្មវិធីអធិរាជសង្វៀន ស៊ីម៉ងត៍អូដ្ឋកាលពីរាត្រីថ្ងៃសៅរ៍ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
កីឡាករ វ៉ាន់ ចាន់វ៉េត ត្រូវបានអ្នក គាំទ្រហៅថា អ្នកប្រដាល់មាយាដកខ្ញី ។ ចំណែកជ័យលាភីដែល វ៉ាន់ ចាន់វ៉េត ទទួលបានចំណាត់ថ្នាក់លេខ២គឺជារឿងសំណាងបំផុតក្នុងចំណោមកីឡាករ៨ នាក់ដែលបានចូលរួមប្រកួតក្នុងកម្មវិធីអធិរាជ សង្វៀនស៊ីម៉ងត៍អូដ្ឋវគ្គទី១នេះ ។
សម្រាប់ទិដ្ឋភាពប្រកួតនៅវគ្គផ្ដាច់ ព្រ័ត្ររវាងកីឡាករ វ៉ាន់ ចាន់វ៉េត នឹង វីរ៉ាឆៃ, ចាន់វ៉េតពុំបានបញ្ចេញសមត្ថ ភាពណាមួយគួរឱ្យអ្នកគាំទ្រចាប់ អារម្មណ៍ទេទោះបីជាគេខំប្រឹងហាត់ ប្រាណអស់រយៈពេលជាង៣អាទិត្យមុន ពេលជួបប្រកួតជាមួយកីឡាករថៃរូប នេះក៏ដោយ ។
ផ្ទុយទៅវិញ ចាន់វ៉េត បានត្រឹមតែ រងការអាម៉ាស់ចំពោះការតស៊ូរហូត ដល់ចប់៥ទឹក ដោយសារតែកីឡាករ វីរ៉ាឆៃ មីណាយូធីន ទម្លាក់ដៃទុកឱកាស ឱ្យរូបគេប៉ុណ្ណោះ ។
នៅក្នុងចំណោមការប្រកួត៥ទឹកនោះ វ៉ាន់ ចាន់វ៉េត អាចបញ្ចេញស្នៀតវាយ តបតជាមួយកីឡាករ វីរ៉ាឆៃ បានត្រឹម ២ទឹកក៏ត្រូវ វីរ៉ាឆៃ ប្រើស្នៀតជង្គង់បុក ទៅលើក្បាលពោះចំនួន២ជង្គង់និងវាយមួយដៃបណ្ដាលឱ្យដួលភ្លាមៗ ។ ពេល នោះអាជ្ញាកណ្ដាលលោក ហង់ ម៉ាក់ខេន រាប់ចំនួន២ដងក្នុងទឹកទី២ ប៉ុន្ដែវ៉ាន់ ចាន់វ៉េត ព្រោះតែខ្លាចបាក់មុខខ្លាំងចេះ តែស៊ូទ្រាំដោយធ្វើជាផ្ទាំងស៊ីបឱ្យកីឡា ករ វីរ៉ាឆៃ ដល់ទ្រមខ្លួនទាំងគ្មានឱកាស វាយសងទៅលើ វីរ៉ាឆៃ សូម្បីតែបន្ដិច។
ទីបំផុតកីឡាករ វីរ៉ាឆៃ ជាអ្នកគ្រង តំណែងជើងឯកពានរង្វាន់ស៊ីម៉ងត៍អូដ្ឋ ដូចការរំពឹងទុករបស់អ្នកគាំទ្រដោយ មានថវិកាអមចំនួន២.៥០០ដុល្លារ ។ ចំណែកឯកីឡាករ វ៉ាន់ ចាន់វ៉េត ទទួល បានចំណាតថ្នាក់លេខ២មានពានរង្វាន់ ១និងថវិកាចំនួន១.០០០ដុល្លារ, លេខ៣ បានទៅលើកីឡាករ ឈាន ហុង ទទួល បានពានរង្វាន់១អមដោយថវិកាចំនួន ៥០០ដុល្លារ និងចំណាតថ្នាក់លេខ៤បាន ទៅកីឡាករ ថៃ ប៊ុនហាន ទទួលបានពាន រង្វាន់១អមជាមួយថវិកាចំនួន៣០០ ដុល្លារ ៕
ដោយ៖ សារីម