បសុពេទ្យ​ប្រទេស​សិង្ហបុរី​រកឃើញ​បាក់តេរី​ Cronobacter Sakazakii នៅក្នុង​គំរូ​ផលិត​ផល​ម្សៅ​ទឹកដោះ​គោ​សម្រាប់ទារក Dumex Mamil Gold Infant Milk Forumar-Step 1 ទម្ងន់៨៥០ក្រាម ដែល​មានលេខ​កូដ 09117R1

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម​នៅថ្ងៃ​ពុធខែសីហានេះ​ ​បាន​ចេញ​សេចក្តី​ជូន​​ដំណឹង​មួយ ស្តីពីការឆ្លង​បាក់តេរី​របស់​ផលិតផល​ម្សៅ​ទឹកដោះ​​គោ​សម្រាប់​ទារក​ម៉ាក Dumex  ដើម្បីជម្រាបជូន​​អ្នក​ប្រើ​ប្រាស់​ជៀសផុតពីគ្រោះថ្នាក់ ។

សេចក្តីប្រកាស​នេះ​បានធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​ម្ហូបអាហារ និង​បសុពេទ្យ​របស់​ប្រទេស​សិង្ហបុរី​រកឃើញ​បាក់តេរី​ Cronobacter Sakazakii នៅក្នុង​គំរូ​ផលិត​ផល​ម្សៅ​ទឹកដោះ​គោ​សម្រាប់ទារក Dumex Mamil Gold Infant Milk Forumar-Step 1 ទម្ងន់ ៨៥០ក្រាម ដែល​មានលេខ​កូដ 09117R1 ផុត​កំណត់​ប្រើប្រាស់​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ​ ២០១៩ និង​​មាន​ប្រភព​​ដើម​​នៅ​ប្រទេស ​ម៉ាឡេស៊ី ដែល​​នាំចូលទៅ​កាន់​ប្រទេស​សិង្ហបុរី​​ដោយ​ក្រុមហ៊ុន Danone Dumex។

​ ការរកឃើញនោះបានបញ្ជាក់ថា ការ​ទទួល​ទាន​អាហារ​ដែលមាន​ចម្លង​បាក់តេរី​នេះ បណ្តាល​​ឲ្យ​មាន​ជំងឺផ្សេង​ដូច​ជា​ជំងឺ​​រលាក​ពោះវៀនធំ ពោះវៀន​តូច រលាក​ស្រោម​ខួរក្បាល ហើយ​សម្រាប់​ទារក​ដែលមានអាយុ​តិច​ជាង២ខែ អត្រា​នៃ​ការ​ស្លាប់​មានពី១០ទៅ៨០ភាគរយ៕ nkd

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print