ភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មនៅថ្ងៃពុធខែសីហានេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការឆ្លងបាក់តេរីរបស់ផលិតផលម្សៅទឹកដោះគោសម្រាប់ទារកម៉ាក Dumex ដើម្បីជម្រាបជូនអ្នកប្រើប្រាស់ជៀសផុតពីគ្រោះថ្នាក់ ។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរម្ហូបអាហារ និងបសុពេទ្យរបស់ប្រទេសសិង្ហបុរីរកឃើញបាក់តេរី Cronobacter Sakazakii នៅក្នុងគំរូផលិតផលម្សៅទឹកដោះគោសម្រាប់ទារក Dumex Mamil Gold Infant Milk Forumar-Step 1 ទម្ងន់ ៨៥០ក្រាម ដែលមានលេខកូដ 09117R1 ផុតកំណត់ប្រើប្រាស់នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ និងមានប្រភពដើមនៅប្រទេស ម៉ាឡេស៊ី ដែលនាំចូលទៅកាន់ប្រទេសសិង្ហបុរីដោយក្រុមហ៊ុន Danone Dumex។
ការរកឃើញនោះបានបញ្ជាក់ថា ការទទួលទានអាហារដែលមានចម្លងបាក់តេរីនេះ បណ្តាលឲ្យមានជំងឺផ្សេងដូចជាជំងឺរលាកពោះវៀនធំ ពោះវៀនតូច រលាកស្រោមខួរក្បាល ហើយសម្រាប់ទារកដែលមានអាយុតិចជាង២ខែ អត្រានៃការស្លាប់មានពី១០ទៅ៨០ភាគរយ៕ nkd