ព័ត៍មានបឋម៖ ជម្លោះរវាងលោកផ្កាយ៣ កើត ប៉ូលីន ជាមួយស្រ្តីអណិកជនត្រូវបានបញ្ចប់ក្រៅប្រព័ន្ធតុលាការ តាមរយះសូមទោស និងសងលុយបណ្តោះអាសន្ន8000$

ចែករំលែក៖

ភ្នំពេញ៖ ករណីរឿងលោកផ្កាយ៣ កើត ប៉ូលីន ជាមួយស្រ្តីអណិកជន ត្រូវបានបញ្ចប់ក្រៅប្រព័ន្ធតុលាការ ក្រោយពីលោកផ្កាយ៣ កើត ប៉ូលីន សុំទោស្រ្តីរងគ្រោះ ជាមួយនឹងការសងប្រាក់មុន៨០០០ដុល្លារសិន នៅចំពោះមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្រោយពីស្រុះស្រួល និងសម្រួលគ្នារវាងលោក ផ្កាយ៣ កើត ប៉ូលីន ជាមួយនឹងស្រ្តីអណិកជន គឹម យូនងួន ត្រូវបានបញ្ចប់ក្រៅប្រព័ន្ធតុលាការ បន្ទាប់ពីជនរងគ្រោះឈ្មោះ គឹម យូនងួន ព្រមដកពាក្យបណ្តឹង និងបញ្ចប់រឿងដោយសន្តិវិធីរវាងខ្មែរ និងខ្មែរ។
ដូចគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ប្រាប់ថា រឿងនេះត្រូវបានបញ្ចប់នៅត្រឹម កងរាជអាវុធហត្ថរាជធានីភ្នំពេញមិនបញ្ជូនឡើងទៅកាន់តុលាការនោះទេ។
ស្រ្តីដែលជាអណិជនរូបនេះ ក៏បានសរសេរ និងឡាយតាមរយៈហ្វេសប៊ុកឈ្មោះ Vanny Heng ដូច្នេះថា «ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីស្រលាញ់ នាងខ្ញុំសូមអគុណដល់បងប្អូនដែលបានជួយលើកទឹកចិត្តដល់នាងខ្ញុំរឿងក្ដីប្ដឹងផ្ដល់នោះ គាត់(កើត ប៉ូលីន) បានចូលចចារសំរួលជាមួយខ្ញុំហើយ ហើយនាងខ្ញុំគិតថា បើចំណាយពេលយកឈ្នះចាញ់គ្នាអាចនឹងបាត់បង់អ្វីៗតទៅទៀត ទាំងពេលវេលាផងដែរ។
«ដូចនេះទើបនាងខ្ញុំសូមអធ្យាស្រ័យ ខំរកស៊ីធ្វើការបន្តទៅទៀត ដោយកំលាំងពិតៗរបស់ខ្ញុំហើយក៍ជាមេរៀនមួយសម្រាប់ខ្ញុំផងដែរ។ អគុណខ្ញុំស្រលាញ់បងប្អូនទាំងអស់គ្នា ដំណោះស្រាយគឺជាយុត្តិធម៌មួយដ៍ល្អសំរាប់ខ្ញុំ»។
សូមរំឭកថាថ្មីៗនេះមានការលេចឮដំណឹង ពីការឃាត់ខ្លួន លោកឧត្តមសេនីយ៍ឯក កើត ប៉ូលីន នេះ ក្រោយពីមាន ស្ត្រីខ្មែរអនិកជនអាមេរិកម្នាក់ បានបង្ហោះ វីដេអូ លើគណនីហ្វេសប៊ុក ឈ្មោះ Vanny Heng ដោយអះអាង ភ្ជាប់ជាមួយ ភស្តុតាងផង ថា លោកផ្កយ៣ កើត ប៉ូលីន បានបោកលុយរបស់នាង អស់ចំនួន ៣ម៉ឺនដុល្លារ។
ថ្មីៗនេះ អ្នកស្រី គឹម យូនងួន ស្នាក់នៅបូរីសូនី សង្កាត់ ស្ទឹងមានជ័យខណ្ឌស្ទឹងមានជ័យ រាជធានី ភ្នំពេញ អាស័យដ្ឋានស្នាក់នៅអាមេរិចនៅរដ្ឋ Providence Ri បានអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចពិជ័យសេនា ទៀរ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជួយរកយុត្តិធម៌ដល់អ្នកស្រី ដែលត្រូវបានលោកឧត្តមសេនីយ៍ឯក កើត ប៉ូលីន អគ្គនាយករង អគ្គនាយកដ្ថានសម្ភារៈបច្ចេកទេស បោកលុយជាង៣ម៉ឺនដុល្លា ហើយគំរាមឥឲ្យកូនចៅមកបាញ់សម្លាប់អ្នកស្រីដល់ផ្ទះ និងឆាតតាមហ្វេសបុកគំរាមសម្លាប់ថែមទៀត៕
ដោយ៖ សហការី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print