ពលរដ្ឋ​ និងអាជីវករគ្រឿងសម្អាង​ ស្នើរឲ្យសមត្ថកិច្ច​ រកយុត្តិធម៌​ និងមានចំណាត់ការតាមច្បាប់​ ​លើគ្រឿងសម្អាង​​ខុសច្បាប់​ជាង​៤​តោន

ចែករំលែក៖

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ​ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ សហការជាមួយមន្ត្រីក្រសួង​សុខាភិបាល​ និងអាជ្ញាធរបើក​ប្រតិបត្តិការ​បង្ក្រាប ក្រោម​ការដឹកនាំ​របស់​ ​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បានរកឃើញគ្រឿងសម្អាង​ ​ក្លែងក្លាយ​ខុសច្បាប់ ទម្ងន់ ៤,៥​តោន ដែល​ស្តុក​ទុក​ឃ្លាំង​មួយ ស្ថិតនៅ​ផ្ទះ​លេខ​១ ផ្លូវ​Q6 សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ​ ដែលគេស្គាល់ថា​ ជាគ្រឿង​សម្អាងជ្រកក្រោម​ ក្រុមហ៊ុន​គ្រួសារកក់ក្តៅ​ ដែលកំពុងតែល្បីឈ្មោះ។
​មន្ត្រីនគរបាល​សេដ្ឋកិច្ច​បាន​ថ្លែងប្រាប់​ថា ៖ ទីតាំង​ខុសច្បាប់​មួយ​នេះ មិន​ត្រឹមតែ​ស្តុក​គ្រឿងសម្អាង​ក្លែងក្លាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ទីតាំង​ផលិត កែច្នៃ វេច​ខ្ចប់ និង​ចែកចាយ​គ្រឿងសម្អាង​ក្លែងក្លាយ ក្នុង​កន្លែង​តែ​មួយ​។ ក្រោម​ការសម្របសម្រួល​នីតិវិធី ពី​លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រតិបត្តិការ​មួយ​នេះ បាន​ធ្វើឡើង​នា​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់​ឈ្មោះ អ៊ុច សម្បត្តិ អាយុ​៣៣​ឆ្នាំ​។ កម្លាំង​សមត្ថកិច្ច​ចម្រុះ ក៏​បាន​រកឃើញ និង​ដកហូត​ភស្តុតាង​មួយចំនួន រួមមាន​៖ ឡេ ក្រែម សាប៊ូ និង​វត្ថុធាតុដើម​ជាច្រើន​ទៀត សរុប​ចំនួន​១៧​មុខ បើ​គិត​ជា​ទម្ងន់​ប្រមាណ ៤,៥​តោន និង​ម៉ាស៊ីន​លាយ ម៉ាស៊ីន​ច្រក ម៉ាស៊ីន​អ៊ុត ម៉ាស៊ីន​កាត់ និង​បាញ់​ខ្យល់​។​
ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួន​ ​​ម្ចាស់​ទីតាំង​ឈ្មោះ អ៊ុច សម្បត្តិ ត្រូវបាន​នាំ​ទៅ​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មុន​បន្ត​នីតិវិធី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ បន្ទប់មកមិនបានប៉ុន្មានផង​ ស្រាប់តែម្ចាស់អាជីវកម្ម​រូបនេះ​ ចេញមុខជាសាធារណៈ​ និងប្រកាសលក់ផលិតផលដូចដើម​ ទាំងដែលមិនទាន់បាន​បង្ហាញពីច្បាប់​ ពីការបំភ្លឺខាងសមត្ថកិច្ចច្បាស់លាស់ផង បែរជាឆ្លើយថា​ មិនមានបញ្ហាអ្វី អាចប្រើចរាចរណ៍ធម្មតា ទាំងមិនមានលិខិតបញ្ជាក់ពីគុណភាព ត្រឹមត្រូវទាល់តែសោះ។
តាមរូបភាពនៃការបង្គ្រាប​ គឺសរបញ្ជាក់ឲ្យឃើញថា​ អាជីវកម្មមួយនេះ​ ធ្វើលក្ខណៈទ្រង់ទ្រាយធំ​ ដែលមានទម្ងន់ដល់ទៅជាង៤តោន​ តែបែរជាមិនមានបញ្ហាអ្វីទាល់តែសោះ​ នៅតែអាចចរាចណ៍ធម្មតា​ តែបើយើងប្រៀបធៀបកាលពីកន្លងទៅ​ គ្រឿងសំអាង​ ឈ្មោះ​ ឆេង ស្រីរត្ន័ ហៅ (Love Riya) ជាករណីអាជីវកម្មខ្នាតតូចទេ តែជាប់យូ ហើយបិទអាជីវកម្មគាត់ឡើងជិត១ខែ តែខាងនេះវិញ២ថ្ងៃ ទាំងគាត់បានលួចផលិតខុសច្បាប់ និងក្លែងបន្លំ ថាផលិតផល​ក្រៅប្រទេស ទាំងក្បាលកូដប្រទេស  តែទិញផលិតផល​ ក្នុងផ្សារមកលាយលក់ធម្មតា​ ដោយគ្មានការពិសោធន៍ គ្មានឆ្លងកាត់ត្រួតពិនិត្យគុណភាព មិនច្បាស់លាស់ ហើយ​មានចែកចាយទូទាំងប្រទេស​ ដោយមិនមានចំណាត់ការណាមួយត្រឹមត្រូវ ។
ដូច្នេះជាការសំណូមពរ​ ពីប្រជាពលរដ្ឋ​ និងម្ចាស់គ្រឿងសម្អាង​ ដែលរកស៊ីស្របច្បាប់​ ស្នើរអោយក្រសួងស្ថាប័នពាក់ព័ន្ធ​ សមត្ថកិច្ច​ទាំងអស់​ រកយុត្តិធម៌តាមផ្លូវច្បាប់​ និងអោយម្ចាស់អាជីវកម្ម​ ខាងលើបង្ហាញឯកសារ​ ដែលឆ្លងកាត់តាមក្រសួងស្ថាប័នត្រឹមត្រូវ​ មុនប្រកាសលក់ផលិតផលរបស់ខ្លួន​ ដើម្បីបង្ហាញឲ្យម្ចាស់គ្រឿងសម្អាង​ ស្របច្បាប់ផ្សេងៗជឿជាក់​ លើចំណាត់ការសមត្ថកិច្ចថា​ យុត្តិធម៌​ ហើយប្រសិនផលិតផល​ ចេញចរាចរណ៍ សូមអោយមានបិទឈ្មោះមួយ​ និងមានច្បាប់ត្រឹមត្រូវដូច​ម្ចាស់នាំចូលគ្រឿងសម្អាងផ្សេងទៀត​ ហើយប្រជាពលរដ្ឋក៏ចង់ឃើញចំណាត់ការសមត្ថកិច្ចផងដែរ៕
ដោយ៖ សីលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print