រថយន្តឡិចសុីសបុកជាមួយរថយន្តហាយប្រ៊ីតត្រង់ចំណុចផ្លូវកែងបណ្ដាលឲ្យរងការខូចខាត សង់1800$បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តឡិចស៊ីសមួយគ្រឿងបើកបរក្នុងល្បឿនលឿនដល់ចំណុចផ្លូវកែងមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តហាយប្រ៊ីតពេញទំហឹងបណ្តាលអោយរងការខូចខាតទាំងសងខាង​  ។

IMG_9464

កាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥នៅតាមបណ្ដោយផ្លូវ៥៩៨ កែងនិង៣១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បើតាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2W-7885 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តឡិចសិុសRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2S-4180 បើកបរដោយបុរស៣នាក់ក្នុងរថយន្ត ហើយទំនងជាស្រវឹងផង បើកបរតាមបណ្ដោយផ្លូវលេខ៣១៥ មកផ្លូវ៥៩៨ក្នុងល្បឿនលឿន បានបត់មកស្ដាំទៅជើងដោយមិនបន្ថយល្បឿនក៏ជ្រុលទៅបុកជាមួយរថយន្តហាយប្រ៊ីតចំកង់មុខផ្នែកខាងឆ្វេងបណ្ដាលឲ្យរងការខូចខាត ដាច់កាឡេបន្តដំណើរបានប្រហែល១០០ម៉ែត្រទៅមុខលេងរួច ក៏ត្រូវបានម្ចាស់រថយន្តហាយប្រ៊ីតឃាត់បានរថយន្តនិងម្ចាស់ភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តឡិចសុីសសងទៅភាគីរថយន្តហាយប្រីតចំនួន1800$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ៕

IMG_9467 IMG_9465 IMG_9466

...

ដោយ៖ សុខា​ សែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print