ឳពុកបង្កើតបង្ខាំងកូនស្រីមិនឱ្យទៅរកការងារធ្វើដើម្បីទុករំលោភរហូតបានសម្រេច២ដងត្រូវកម្លាំងអាវុធចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៦៦៦ប្រចាំឃុំភ្នំលៀបចាប់ឃាត់ខ្លួនចោទប្រកាន់ពីបទរំលោភសេពសន្ថវៈប្រព្រឹត្តទៅលើកូនស្រីបង្កើតខ្លួនឯងបានសម្រេចរហូត២ដងចាប់ពីនាងអាយុ១៥ដល់១៧ឆ្នាំ។កម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនបុរសសង្ស័យធ្វើឡើងបន្ទាប់ពីបុរសជាឳពុករូបនោះធ្វើសកម្មភាពចាប់បង្ខាំងកូនស្រីមិនឱ្យចេញទៅ រកការ ងារធ្វើ ដើម្បីទុករំលោភ ហើយត្រូវបែកការណ៍ដល់អ្នកជិតខាងហើយអ្នកជិតខាង ប្តឹងទៅ អាជ្ញាធរមូលដ្ឋានហើយអា ជ្ញាធរមូលដ្ឋានប្តឹងទៅកម្លាំងអាវុធហត្ថចុះទៅឃាត់ខ្លួន កាលពី វេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ជនសង្ស័យបន្ទាប់មក ត្រូវបានសមត្ថកិច្ចចាប់ បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តយកមកចាត់ចែងតាមនីតិវិធីច្បាប់។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿន មេបញ្ជាការស្នាក់ការសន្តិសុខ៦៦៦ ប្រាប់ឱ្យដឹង ថា ជនសង្ស័យមានឈ្មោះ រិត ម៉ៅ អាយុ៣៧ឆ្នាំ ចំណែកនារីរងគ្រោះឈ្មោះ​ឈ សន អាយុ ១៧ឆ្នាំ គ្រួសារនេះរស់នៅភូមិឃុំខាងលើ នារីរងគ្រោះមានបងប្អូន២នាក់ បងប្រុស បានទៅធ្វើការងារនៅក្នុងប្រទេសថៃ ។

លោកមេបញ្ជាការស្នាក់ការសន្តិសុខ៦៦៦ ប្រាប់ឱ្យដឹងទៀតថា នារីរងគ្រោះគ្មានម្តាយ នោះទេរស់នៅជាមួយឳពុកនិងម្តាយចុង ដោយម្តាយបង្កើតរបស់នាងស្លាប់ចោលយូរ ណាស់មកហើយ។បើតាមការរៀបរាប់របស់នារីរងគ្រោះប្រាប់ឱ្យដឹងថា នាងនៅអាយុ១៥ឆ្នាំ ឳពុកបានចាប់រំលោភបានសម្រេច១ដងលុះនៅមុនចូលឆ្នាំខ្មែរឆ្នាំ២០១៥ ឳពុករូបនោះ ក៏គំរាមចាប់រំលោភនាងបានសម្រេច១ដងទៀតគ្រាដែលម្តាយចុងនាងមិននៅផ្ទះ ហើយរាល់ ការចាប់រំលោភគឺឳពុករូបនោះតែងតែនិយាយគំរាមសម្លាប់បើសិនហ៊ាននិយាយប្រាប់គេពីរឿងនេះ ទើបធ្វើឱ្យនាងមានការភ័យខ្លាចមិនហ៊ានប្តឹងទៅសមត្ថកិច្ចនិងប្រាប់អ្នកជិតខាង។ នាង ប្រាប់ឱ្យដឹងទៀតថា ឳពុកនាងគឺបិទសេរីភាពបង្ខាំងនាងមិនឱ្យចេញទៅរកការងារធ្វើដើម្បី ចិញ្ចឹមជីវិត គឺគាត់ទំនងជាទុករូបនាងដើម្បីបំពេញកាមតុណ្ហារបស់គាត់។

លោកមេបញ្ជាការស្នាក់ការសន្តិសុខ៦៦៦បញ្ជាក់ឱ្យដឹងទៀថា ជនសង្ស័យជា ឳពុកគ្មានមុខរបរពិតប្រាកដនោះទេដើរដាក់មងរកត្រីចិញ្ចឹមគ្រួសារ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពទទួលកំហុសពិតជាធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លួនឯងពិតប្រាកដនោះមែន។ជនសង្ស័យក្រោយពីកម្លាំងការិយាល័យជំនាញសួរនាំតាមនីតិវិធីរួចមកនៅថ្ងៃទី៨ ខែកកក្កដា ឆ្នាំ២០១៥ ត្រូវបានកម្លាំងការិយាល័យជំនាញនៃបញ្ជា ការដ្ឋានកងរាជអាវុធហត្ថ ចាប់បញ្ជូន ទៅកាន់តុលា ការដើម្បីចាត់ការតាមផ្លូវច្បាប់៕វិច្ឆិកា

IMG_0194

...

IMG_0222

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print