ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​បើក​បុក​របួសស្រាល​២​នាក់​ប្តី​ប្រពន្ធ​

ចែករំលែក៖

​ខេត្តកណ្តាល៖​ បុរស​-​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងផ្លូវ​ជាតិ​លេខ​៥​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឲ្យ​រថយន្ត​ទួ​រី​ស​បុក​ចំ​ទទឹង​ម៉ូតូ​រង​របួសស្រាល​ កាលពី​វេលា​ម៉ោង​៧​ និង​១០​នាទី​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤​ ស្ថិត​ក្នុងភូមិ​សង្វរ​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ ។​

fer

​បុរស​ជា​ប្តី​មានឈ្មោះ​ ស​ សា​រិ​ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ (​ជា​អ្នកបើកបរ​ម៉ូតូ​)​ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ ប៉ែន​ សុខ​គី​ អាយុ​២៧​ឆ្នាំ​ ។​ ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ព្នៅ​ ឃុំ​ជ្រេ​ស​ ស្រុក​កំពង់ត្រឡាច​ ខេ​ត្ក​កំពង់ឆ្នាំង​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1E-4108​ ។​ ចំណែកឯ​រថយន្ត​ម៉ា​សាំ​យ៉ុ​ង​ ១៥​កៅអី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-4570​ បើកបរ​ដោយ​ឈ្មោះ​ ឌុ​ច​ សុ​ផា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​តា​ជេស​ ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ។​

​សាក្សី​និយាយ​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ទួ​សរី​ស​ខាងលើ​នេះ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ល្បឿន​លឿន​ ខណៈ​បើក​ជិត​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាបតែ​មាន​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ​បើក​ឆ្លងផ្លូវ​ ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ជាន់​ហ្វ្រាំង​យ៉ាង​គំហុក​អូស​ប្រមាណ​១០​ម៉ែត្រ​នៅ​តែ​មិន​ជាប់​ បណ្តាល​ឲ្យ​ទៅ​បុក​ចំ​ទទឹង​ម៉ូតូ​ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ​រង​របួសស្រាល​ ។​

ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ប្រាក់​សំ​អន​ដែល​មាន​ទីតាំង​ក្បែរ​នោះ​ ។​ ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ធ្វើការ​វាស់វែង​ ដកហូត​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​

fer (2)fer (3)fer (1)

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print